ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​៧២១​គ្រួសារ​បានទទួល​អំណោយ​,​អភិបាល​រាជធានី​សុំ​អភ័យទោស​ប្រជាពលរដ្ឋ​ព្រោះ​ដោះស្រាយ​មិនទាន់​

953
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​២០១៨​នេះ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មួយចំនួន​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រង គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៧២១​គ្រួសារ​ក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក ព្នៅ ។​
​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ បាន​សំដែង​ការសោកស្តាយ និង​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ដែល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទទួលរង​បរិមាណ​ទឹកភ្លៀង​រហូត​ដល់​៩៣,៦៤​មី​លី​ម៉ែត្រ​ដែលជា​បរិមាណ​១​ដ៏​សំបើម​នៅពេល​រាជធានី​ភ្នំពេញ​អាច​ធានា​បានតែ​ប្រមាណ​៤០៤​មី​លី​ម៉ែត្រ​តែប៉ុណ្ណោះ​។​
​ជាមួយគ្នា​នោះ​លោក​អភិបាល​រាជធានី​បានបង្ហាញ​ពី​ការខិតខំ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​សង្កាត់ ខណ្ឌ និង​រាជធានី​ភ្នំពេញ​ក៏​ដូច​មន្ទីរជំនាញ​ដើម្បី បើក​មុខទឹក​រំដោះ​ជំនន់​ទឹកភ្លៀង​នេះ​ចេញពី​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​ការ ងារ​នេះ​នៅតែ​មិនទាន់បាន​ឆ្លើយតបបាន​ទាន់ពេលវេលា​នៅឡើយ​ដោយសារតែ ទឹក​ហូរ​ធ្លាក់​មកពី​ប៉ែក​ខាង​កំពង់ស្ពឺ​យ៉ាងគំហុក​ចាក់​មក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​តែ​ទោះបីយ៉ាងណា អាជ្ញាធរ​មិនបាន​ព្រងើយកន្តើយ​ក្នុងការ​ចាត់វិធានការ ដោះស្រាយ​សំរាប់​ប្រជាពលរដ្ឋ​យើង​ឡើយ ជាពិសេស​ការគិតគូ​ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​សុខទុក្ខ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង​។
​ក្នុង​ពិធី​នោះដែរ​លោក​សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ មាន​សង្កាត់​ចំនួន​២​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​គឺ​សង្កាត់​សំរោង មាន​២៨​គ្រួសារ​,​សង្កាត់​គោក​រកា ដែ​លិច​ខ្លាំង​មាន​រហូតដល់​៧២១​គ្រួសារ​ក្នុងនោះ​ក៏មាន​ភូមិ អណ្តូង​៤ និង​អណ្តូង​៦​ផងដែរ​។
​លោក​អភិបាលខណ្ឌ​បញ្ជាក់ទៀតថា​៖​ចំពោះ​អំណោយ​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ​នាំយកមក​ផ្តល់ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ទាំង​៧២១​គ្រួសារ​នោះ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម​,​មី​១​កេស ,​ទឹក​សុទ្ធ​១​កេស​,​ទឹកត្រី​៦​ដប និង​ថវិកា​៥​ម៉ឺន​រៀល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម