សិប្បករ​នៅ​ខេត្តបន្ទាយមានជ័យ​កំពុង​ច្នៃ​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​ទឹក​

3769
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ដោយសារ​វាលស្រែ​ស្រូវ​ទុំ​របស់​កសិករ​នៅ​ឃុំ​ស្រុក​ខ្លះ​នៃ​ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ដោយ​ទឹកជំនន់​និង​ជំនន់​ទឹកភ្លៀង​រាល់​ឆ្នាំ​។​ឥឡូវនេះ​សិប្បករ​ដែលជា​អ្នក​កែច្នៃ​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ​នៅ​ខេត្ត​បាន​នឹង​កំពុង​គិតគូរ​ច្នៃ​បង្កើត​ម៉ាស៊ីន​ដែល​អាច​ច្រូតស្រូវ​ទុំ​ក្នុង​ទឹក​ជ្រៅៗ​ឬ​ទឹកជំនន់​បាន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ អ្នកតំណាងរាស្ត្រ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ អភិបាលរង​ខេត្ត អភិបាល អភិបាលរង​ស្រុក​មង្គល​បូរី​។

ថ្នាក់ដឹកនាំបាន​ទៅ​ទស្សនា​ស្វែងយល់​នៅ​សហគ្រាស​ឈួន សុផាន់​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​ដើម្បី​ពិនិត្យ​មើលថា តើ​លោក​ឈួន សុផាន់​និង​ក្រុម​ជាង​របស់លោក​អាច​ច្នៃ​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​ទឹក​ជ្រៅ​ឬ​ទឹកជំនន់​នោះបាន​ឬ​យ៉ាងណា​?

​បើ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី​និង​អភិបាលខេត្ត​នឹង​កុំ​ម្ម៉​ង់​ឱ្យធ្វើ​ហើយ​ទិញ​ទុកឱ្យ​កងកម្លាំង​និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រាប់​យកទៅ​ប្រើប្រាស់​ជួយ​ច្រូតស្រូវ​កសិករ​ដែល​ជួប​គ្រោះទឹកជំនន់​នៅ​ឆ្នាំក្រោយៗ​។​ព្រោះ​ឆ្នាំនេះ​និង​ឆ្នាំកន្លងមក​ខេត្ត​បាន​ប្រើប្រាស់​កម្លាំង​មនុស្ស​រាប់ពាន់នាក់​ចុះជួយ​ច្រូតស្រូវ​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​។

ប៉ុន្តែ​លទ្ធផល​បាន​ផ្ទៃដី​តិច​បើ​ធៀប​នឹង​ទំហំ​លិចលង់​ដ៏​ធំធេង​នោះ ។​នេះ​ជា​ទស្សន​:​វិស័យ​និង​ការយកចិត្តទុកដាក់​លើ​គ្រប់ផ្នែក​របស់លោក​ឧបនាយក​រដ្ឋ​កែ គឹមយ៉ាន ដែល​គិតគូរ​និង​ដោះស្រាយ​ជូន​ពលរដ្ឋ​។​

ចំណែក​លោក​ឈួន​សុផាន់​ម្ចាស់​សហគ្រាស​ដែល​ដាក់ឈ្មោះ​លោក បាន​ជម្រាបជូន​មន្ត្រី​ថ្នាក់ដឹកនាំ​ដែល​ទៅ​ទស្សនា​ស្វែងយល់​នោះ​ថា : លោក​និង​ក្រុម​ជាង​បានទទួល​ការ​កុម្ម៉ង់​ឱ្យ​ច្នៃ​បង្កើត​និង​ទិញ​ក្នុងតម្លៃ​មួយ​។​

​លោក​ក៏បាន​សាកល្បង​កែច្នៃ​បង្កើត​ដែរ​គឺ​ម៉ាស៊ីន​ច្រូតស្រូវ​ទុំ​ក្នុង​ទឹក​ជ្រៅៗ​ឬ​ទឹកជំនន់​ដែល​លោក​ពុំទាន់​ឃើញ​គេ​លក់​ឬ​មាននៅ​បរទេស​នោះ​ត្រូវ​ច្នៃ​មិន​ដាក់​លើ​ទូក​ទេ​តែ​ត្រូវដាក់​លើ​ហ្វុ​យ​ជាមួយនឹង​ម៉ាស៊ីន​ម៉ាស៊ីន​ម៉ា​ស្ស៊ូ​ត​ឬ​សាំង​រីឯ​ធ្មេញ​កាត់​ច្រូត​ក៏មាន​ប្រវែង​ដូច​ម៉ាស៊ីន​ច្រូត​ធម្មតា​ដែរ​។

​ជ័យលាភី​លេខ​១​ផ្នែក​កែច្នៃ​ម៉ាស៊ីន​ច្រូតស្រូវ​ពី​ក្រសួងកសិកម្ម​នៃ​រាជរដ្ឋាភិបាល​លោក​ឈួន​សុផាន់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​:​ម៉ាស៊ីន​នេះ​វា​ច្រូត​បានតែ​នៅ​ប្រើ​មនុស្ស​ដើរ​តាម​ប្រមូល​ដើម​និង​កួរស្រូវ​ដដែល ។​

​សូម​រំលឹកថា នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ ទឹកជំនន់​និង​ជំនន់​ទឹកភ្លៀង​ប៉ះ​លើ​ស្រុក​មង្គល​បូរី ក្រុង​សិរី​សោ​ភ័​ពីថ្ងៃ​ទី​២៨​ខែកក្កដា​ដល់​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​មក​បាន​បង្ក​លិចលង់​ដំណាំ​ស្រូវស្រាល​ដើមរដូវ​វស្សា​គឺ​ពុ​ជ​ស្រូវ​សែន​ក្រអូប ពូជស្រូវ​អ៊ី​អ៊ែ​៨៥ អស់​ចំនួន ៤.២៦៤​ហិតា​។ ក្នុងនោះ​ខូចខាត​អស់​ចំនួន​២.៤៣៥​ហិតា ។​ឬ​គិត​ជា​កសិករ​រង​ប៉ះពាល់ ខូចខាត​មាន ១.៣៣៨​គ្រួសារ ។​

​លោក​សួន​បវរ​មានប្រសាសន៍​ថា​:​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​កម្លាំង​អន្តរាគមន៍​ចុះជួយ​ច្រូត​មាន​ជាង​៣.០០០​នាក់ តែ​ចុះជួយ​ច្រូត​បាន​ត្រឹម​ផ្ទៃ​ដីស្រែ​ប្រមាណ​២១០​ហិច​តា ៕S/

​សិប្បករ​នៅ​ខេត្តបន្ទាយមានជ័យ​កំពុង​ច្នៃ​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​ទឹក​