មិនចាំបាច់​បង់លុយ អាប់​លុយ​ទេ ប្រជាពលរដ្ឋ​អាច​ទូទាត់​សាច់ប្រាក់ លើ​សេវា​ជិះ​រថយន្តក្រុង តាម​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​

1101
ចែករម្លែក
  • 18
    Shares

ដោយ​: សុផល / ភ្នំពេញ​: ចាប់ពីពេលនេះ​ទៅ ប្រជាពលរដ្ឋ​រឹតតែ​មានការ​ងាយស្រួល ដោយ​មិនចាំបាច់​ចាយលុយ​សុទ្ធ រង់ចាំ​ការ​អាប់​លុយ និង​ខាត​ពេលវេលា​នោះទេ ព្រោះ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​ភ្ជាប់​ការទូទាត់​សាច់ប្រាក់​លើ​សេវា​ជិះ​រថយន្តក្រុង​តាម​ប្រព័ន្ធ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត ដោយ​ចាប់​អនុវត្តន៍​ពីថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​តទៅ​។​

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ កាលពី​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​តទៅ អតិថិជន​ធនាគារ​អេស៊ីលីដា​ដែលមាន​ភ្ជាប់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​ទាំងអស់ អាចធ្វើ​ការទូទាត់​សាច់ប្រាក់​លើ​សេវា​ជិះឡាន​ក្រុង​បាន​ដោយ​មិន​ធ្វើ​ឲ្យ​ខាត​ពេលវេលា ក្នុងការ​រង់ចាំ​យូរ និង​មិនចាំបាច់​ប្រើប្រាស់​លុយ​សុទ្ធ​តទៅទៀត​ទេ ដោយ​អតិថិជន​គ្រាន់តែ​យក​ទូរស័ព្ទដៃ​រប ស់លោក​អ្នក​ដែលមាន​ភា្ជ​ប់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​ស្កែ​ន​ជាមួយ​ប្រព័ន្ធ​ឃ្យូ អ​កូដ​(Q R Code) ដែល​ដាក់​នៅតាម​រថយន្តក្រុង​នីមួយៗ​ជាការ​ស្រេច​។​

​លោកស្រី​នាយិកា​ប្រតិបត្តិ​ទី​បាន​បន្តទៀតថា «​នៅពេល​ស​ស្គែ​ន​ជាមួយ​ប្រព័ន្ធ​ឃ្យូ​អ​កូដ​នេះ​ប្រព័ន្ធ​នេះ នឹង​កាត់ទឹក​ប្រាក់​ទៅតាម​ចំនួន​តម្លៃ​ត្រឹមត្រូវ ដោយ​មិនចាំបាច់​បញ្ចូល​លេខ​គណ​នី​យ ឬ​សាច់ប្រាក់​ទៀតឡើយ​»​។​

​លោកស្រី​នាយិកា បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា «​ការសហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ លើ​ការបង់​សេវា​ជិះ​រថយន្តក្រុង​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ចនេះ គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​ចំនួន​ប្រើប្រាស់​រថយន្ត កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ កាត់បន្ថយ​ផ្សែង​ពុល ការពារ​បរិស្ថាន និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ពិសេស​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​យើង ប្រើប្រាស់​សេវា​ជិះ​រថយន្តក្រុង​ឲ្យ​បាន​ច្រើន​ថែមទៀត​ផងដែរ​» ។​

​លោកស្រី សុខ សោភា សង្ឃឹមថា សាធារណជន​ពិសេស​អតិថិជន​អេស៊ីលីដា​ដែលមាន​ជាង​៦៥​ម៉ឺន​នាក់ ដែល​កំពុង​ប្រើប្រាស់​សេវា​អេស៊ីលីដា​ទាន់​ចិត្តនឹង​ប្រើប្រាស់​សេវា​រថយន្តក្រុង​នេះ ឲ្យ​បាន​ច្រើន​ថែមទៀត​ហើយ​ចំពោះ​អតិថិជន​ផ្សេងៗ​ទៀត ដែលមាន​ចំណាប់អារម្មណ៍​ចង់​ប្រើប្រាស់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​នេះ អាចធ្វើ​ការ​ដោ​ន​ឡូត​បាន​តាមរយៈ អេប​របស់​យើង ឬ​អាចមក​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​អេស៊ីលីដា​រៀងរាល់​ម៉ោង​ធ្វើការ​។​

​លោកស្រី​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារ​អេស៊ីលីដា​មាន​ដៃគូ​ចំនួន​ជាង​១​ម៉ឺន​៣​ពាន់​កន្លែង​នៅ​ទូទាំងប្រទេស ដែល​ទូទាត់​សាច់ប្រាក់​តាមរយៈ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​នេះ ហើយ​ធនាគារ ក៏មាន​បំណង​ចង់​ពង្រីក​សេវា​នេះ ទៅគ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​របស់​ធនាគារ​។​

​លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​មានប្រសាសន៍ថា​៖​ការសហការ​ជាមួយ​ធនាគារ​អេស៊ីលីដា​ក្នុងការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឃ្យូ អ កូដ​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​ចំពោះ​សាលា​រាជធានី​ភ្នំពេញ​ក្នុងការ​ដឹក​ជ​ញ្ជួ​ន​ប្រជាពលរដ្ឋ​ជិះ​តាម​រថយន្តក្រុង​ដោយ​មិន​ធ្វើ​ឲ្យ​អ្នកដំណើរ​រង់ចាំ​យូរ​ពិសេស​ជួយ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​សេវា​ជិះ​រថយន្តក្រុង​នេះ​កាន់តែ​ច្រើនឡើង​ថែមទៀត​ព្រោះថា​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​មួយ​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា​ហើយ​មាន​អតិថិជន​រាប់លាន​នាក់​ដែល​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ពិសេស​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម