​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ចែកចាយ​នូវ​សារធាតុ​ញៀន​

512
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែលើ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​ចែកចាយ​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ប៉ុស្ដិ៍​ចាក់អង្រែលើ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ មានឈ្មោះ ជួន ច​ន្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ។ ទី​២ មានឈ្មោះ ឯក ដុង ភេទ ប្រុស អាយុ ២១ ឆ្នាំ ឆែកឆេ​រកឃើញ​ថ្នាំញៀន​១១​កញ្ចប់​ថង់​តូច​។​

វត្ថុតាង​ដកហូត​បានរួម​មាន​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន ១២​កញ្ចប់​ថង់​តូច និង ទូរស័ព្ទដៃ​ចាស់​មួយគ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​បន្ត​តាម​នីតិវិធី ៕S/​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ចែកចាយ​នូវ​សារធាតុ​ញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម