​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ហែល​ទឹក​ទៅរក​ប្រពន្ធ​លង់​ស្លាប់​

1027
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ហែល​ទឹក​ទៅរក​ប្រពន្ធ​ក៏​លង់​ស្លាប់​បង្ករ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្រោម​ផ្ទះ​លើទឹក​មួយកន្លែង​ក្នុង​ទន្លេរ​សាប​ភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨ ។

​សព​មានឈ្មោះ​យ៉​យ៉ាំង​ឡាំ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​មុខរបរ​មេជាង​សំណង់​ស្នាក់​នៅលើ​បែរ​ភូមិ​កើតហេតុ​។​ប្រពន្ធ​ឈ្នោះ​ឡេ​ធី​វិ​ន​អាយុ​៣៩​ឆ្នាំ​មុខរបរ​លក់ដូរ​ស្នាក់នៅ​ជាមួយគ្នា​។​ប្រពន្ធ​បាន​រៀបរាប់​ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​៤​ទៅ​៥​ថ្ងៃមុន​ពួកគាត់​បាន​ទាស់ទែង​ពាក្យសំដី​គ្នា​ដោយ​ប្តី​ចង់​ធ្វើការ​។​ពួកគាត់​គ្មាន​លុយ​ទិញ​សម្ភារៈ​សំណង់​បានឱ្យ​គាត់​ជា​ប្រពន្ធ​ទៅ​ខ្ចីលុយ​គេ​៤​ទៅ​៥០០​ដុល្លារ​។​

​ប្រពន្ធ​សព​បាន​បន្តថា​ខ្លួន​ខ្ចី​គេ​មិនបាន​ប្តី​ក៏​ខឹង​ប្រពន្ធ​និង​អុកឡុក​ក្នុងផ្ទះ​។​ឃើញ​ដូច្នេះ​ប្រពន្ធ​ខ្លាច​ប្តី​វាយ​ព្រោះ​កន្លងមក​ប្តី​ធ្លាប់ប្រើ​ហិង្សា​មកលើ​ខ្លួន​នៅពេល​ផឹកស្រា​វឹង​គាត់​ក៏​ចេញទៅ​នៅផ្ទះ​ម្តាយ​ជាមួយ​ប្អូនស្រី​ដែល​នៅ​ចម្ងាយ​ពីគ្នា​ប្រហែល​ជាង​១០០​ម៉ែត្រ​។

​តាម​ប្អូនស្រី​ដែល​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​ឱ្យដឹងថា​ពេល​គាត់​កំពុង​ដេក​នៅវេលា​ម៉ោង​ប្រហែល​ជិត​៤​ទាបភ្លឺ​ចូល​ថ្ងៃទី​២៥​ខែកញ្ញា​ក៏​ស្រាប់តែ​ឮសូ​សំលេង​ហែល​ទឹក​។​ពេលនោះ​គាត់​បាន​ចេញមក​មើល​ក៏​ឃើញ​បុរស​ជា​បងថ្លៃ​កំពុង​ហែល​ទឹក​នៅក្រោយ​ផ្ទះ​ហើយ​គាត់​ក៏​ប្រាប់​ឱ្យ​ហែល​ទៅវិញ​ទៅ​។

​ពេលនោះ​បុរសរងគ្រោះ​ក៏បាន​ហែល​ចេញទៅ​បាត់​ហើយ​គាត់​ក៏បាន​ចូលទៅ​ដេក​វិញ​។​ស្រាប់តែ​ក្រោយមក​ក៏មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទៅប្រាប់​ថា​បងថ្លៃ​គាត់​បាន​លង់ទឹក​ស្លាប់បាត់​ហើយ​៕S/​

​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ហែល​ទឹក​ទៅរក​ប្រពន្ធ​លង់​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម