១៤​នាក់​ស្លាប់​ដោយសារ​ព្យុះ​នៅ​ហ្វីលីពីន​

3006
ចែករម្លែក

ហ្វីលីពីនកំពុងរាប់ចំនួនមនុស្សស្លាប់និងរបួស ព្រមទាំងការខូចខាតទ្រព្យសម្បត្តិបង្កឡើងដោយព្យុះ ម៉ាងឃុត ដែលបានវាយប្រហារកោះធំមួយរបស់ប្រទេសនេះកាលពីថ្ងៃសៅរិ៍។

ពួកមន្រ្តីបាននិយាយថា មនុស្ស១៤នាក់បានស្លាប់ តែផ្លូវនិងបណ្តាញទាក់ទងត្រូវកាត់ផ្តាច់មានន័យថា ចំនួនមនុស្សស្លាប់ឬរបួសពិតប្រាកដអាចកើនឡើង ជាពិសេសនៅតំបន់ដាច់ស្រយាលឆ្ងាយៗ។

ការខូចខាតផលដំណាំធ្ងន់ធ្ងរក៏អាចមាននៅក្នុងខេត្តធ្វើកសិកម្ម កាហ្កាយ៉ាន់។

ព្យុះដែលនាំមកការធ្លាក់ភ្លៀងច្រើននិងខ្យល់ខ្លាំង ឥឡូវកំពុងធ្វើដំណើរឆ្ពោះទៅកាន់ចិនខាងត្បូង។

ព្យុះនេះពីដំបូងត្រូវបានចាត់ទុកថាជាព្យុះខ្លាំងបំផុតដែលវាយប្រហារហ្វីលីពីននៅឆ្នាំនេះ តែបានថយកម្លាំងពេលវាចូលដល់ដីគោកនៃកោះលូហ្សូន។មនុស្សប្រមាណ៥លាននាក់បានស្ថិតចំផ្លូវរបស់វា ហើយមនុស្សជាង១សែននាក់បានភៀសខ្លួនទៅជ្រកនៅមណ្ឌលបណ្តោះអាសន្ន។

ទោះជាព្យុះបានធ្វើដំណើរចេញផុត តែគ្រោះថ្នាក់នៅមិនទាន់ផុតទេ គឺហ្វីលីពីនកំពុងដោះស្រាយជាមួយនឹងទឹកជំនន់និងការចូលទៅដល់តំបន់រងគ្រោះឆ្ងាយៗ៕ដោយ៖វាសនា

ប្រជាជនហ្វីលីពីននៅកោះលូហ្សូន ចាប់ផ្តើមបោសសម្អាតនិងរៀបចំលំនៅស្ថានឡើងវិញក្រោយព្យុះ

ទីតាំងផ្សាយពាណិជ្ជកម្ម