ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​ម៉ាង​ឃុ​ត កើន​ដល់​៦៤​នាក់​នៅ​ហ្វីលីពីន​

3238
ចែករម្លែក

ព្យុះម៉ាងឃុត បានវាយប្រហារចិនខាងត្បូង រួមទាំងហុងកុង កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស២នាក់ ក្រោយពីវាបានសម្លាប់មនុស្ស៦៤នាក់នៅហ្វីលីពីននិងបណ្តាលអោយបាក់ដីកប់មនុស្សរាប់សិបនាក់។

នាយប៉ូលិសម្នាក់បាននិយាយថា អ្នកភូមិ៣៤នាក់បានស្លាប់និង៣៦នាក់នៅបាត់ខ្លួនក្នុងការបាក់ដីនៅភូមិចំនួន២ក្នុងទីប្រជុំជនអ៊ីតូហ្គោនក្នុងខេត្តភាគខាងជើងរបស់ហ្វីលីពីន។

មនុស្សជាង២,៤សែននាក់ត្រូវបានជម្លៀសនៅក្នុងខេត្តក្វាងចូវត្រឹមល្ងាចថ្ងៃអាទិត្យដើម្បីគេចចេញពីព្យុះដ៏ធំនេះ និងទូកនេសាទជិយ៥ម៉ឺនត្រូវបានហៅចូលផែ។

វាជាព្យុះខ្លាំងបំផុតដែលវាយប្រហារហុងកុងនៅរយៈពេលជិត២ទសវត្សរ៍មកនេះ គឺព្យុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៩៩៩។ព្យុះបានបំផ្លាញគ្រប់កញ្ចក់បង្អួចនៃអាគារកប់ពពកក្នុងសង្កាត់ពាណិជ្ជកម្មក្នុងក្រុងហុងកុង ដោយទម្លាក់ក្រដាសពិដានធ្លាក់ពេញឥដ្ឋនិងផ្លូវនៅខាងក្រោម។

ម៉ាងឃុត ក៏បានរំលំដើមឈើ ហែកទម្លាក់រន្ទារឬស្សីនៃអាគារកំពុងសាងសង់និងបង្កការជន់លិចតំបន់ខ្លះនៅហុងកុងក្នុងជំរៅទឹកពីត្រឹមចង្កេះដល់៣ម៉ែត្រ៕ដោយ៖វាសនា

ក្នុងចំណោមមនុស្សស្លាប់៦៤នាក់នៅហ្វីលីពីន ភាគច្រើនបណ្តាលមកពីការបាក់ដីនិងបាក់ផ្ទះសង្កត់

ទីតាំងផ្សាយពាណិជ្ជកម្ម