​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

845
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ត្រូវ​ឃាត់ខ្លួន​បាន​នៅត្រង់ចំណុច​មុខ​ខារ៉ាអូខេ​The Voice ស្ថិត​ក្នុងភូមិ​នំក្រៀប​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​/​ខេត្តបាត់ដំបង​កាលពី​យប់​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​សំ​វី​ឡុង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​អេង រតនា ហៅ ហេង ភេទ​ប្រុស​អាយុ​២៩ ឆ្នាំ​និង​ឈ្មោះ ឌុ​ច សុភា ហៅ ពៅ ភេទ​​ប្រុស អាយុ​៣០​ឆ្នាំ ។​វត្ថុតាង​ដែល​ដកហូត​បាន​មាន :១.​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា (​ទឹកកក​) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.២៨ ក្រាម ។​២.​ម៉ូតូ ០១ គ្រឿង ។​៣. ទូរស័ព្ទដៃ ០២ គ្រឿង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម