អាមេរិក​បញ្ជាក់​អំពី​ការកាត់បន្ថយ​ជំនួយ​ប៉ា​ឡេ​ស្ទី​ន​បន្ថែមទៀត​

2921
ចែករម្លែក

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យទី១៦កញ្ញាថា សហរដ្ឋអាមេរិកបានកាត់ជំនួយបន្ថែមដល់ប៉ាឡេស្ទីន សម្រាប់កម្មវិធីនានាដែលគាំទ្រដំណោះស្រាយជម្លោះជាមួយអ៊ីស្រាអែល ដោយយបន្ថែមថា ទឹកប្រាក់ជាង៥០០លានដុល្លារស្ថិតនៅក្នុងចំនួនប្រាក់ជំនួយផ្សេងទៀតដែលត្រូវបានកាត់បន្ថយ។

ការកាត់ផ្តាច់ជំនួយចុងក្រោយបំផុតគឺ គឺកាត់ចេញពីចំនួនទឹកប្រាក់ជំនួយចំនួន១០លានដុល្លារនៅក្នុងកម្មវិធីផ្សះផ្សារពាក់ព័ន្ធនឹងប៉ាឡេស្ទីន និងជនជាតិជ្វីហ្វនិងជនជាតិអ៊ីស្រាអែលអារ៉ាប់។

មន្រ្តីស្ថានទូតអាមេរិកម្នាក់បាននិយាយថាចំណែកនៃប្រាក់ដែលពាក់ព័ន្ធនឹងប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង និងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានអ៊ីស្រាអែលកាន់កាប់នោះត្រូវបានបង្វែរទៅកាន់កម្មវិធីជួយសង្គ្រោះរវាងអ៊ីស្រាអែលជនជាតិជីហ្វនិងជនជាតិអារ៉ាប់។

គេមិនដឹងច្បាស់ទេថាតើចំនួនទឹកប្រាក់ប៉ុន្មាននៃប្រាក់ជំនួយ១០លានដុល្លារ ត្រូវបានបង្វែរនោះទេ។

ក្រុមមន្រ្តីអាមេរិកក៏មិនអាចបញ្ជាក់បានថាតើការកាត់បន្ថយជំនួយចុងក្រោយនេះមានន័យថា ជំនួយដែលមិនទាក់ទងនឹងសន្តិសុខណាមួយដល់ប្រជាជនប៉ាឡេស្ទីន ឥឡូវនេះ ត្រូវបានលុបចោលឬយ៉ាងណានោះទេ ។

មន្រ្តីស្ថានទូតអាមេរិកម្នាក់បាននិយាយថា “ដូចដែលបានប្រកាសនៅក្នុងខែសីហា រដ្ឋបាលអាមេរិកនេះបានបង្វែរទឹកប្រាក់ជាង២០០លានដុល្លារ ដែលត្រូវបានគ្រោងទុកពីដំបូងឡើយសម្រាប់កម្មវិធីសង្គ្រោះនានានៅតំបន់វ៉េសប៊ែង​និងតំបន់ហ្គាហ្សា” ។

ប្រធានាធិបតីអាមេរិកលោក លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងដកជំនួយពីប៉ាឡេស្ទីន ដើម្បីបង្ខំពួកគេឱ្យចរចាគ្នានៅពេលសេតវិមានរៀបចំផែនការសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា គឺជាអ្វីដែល លោកបាន ហៅថាជា”កិច្ចព្រមព្រៀងចុងក្រោយ”៕ដោយ៖សុខា/sn

ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាសមូដ អាប៉ាសស្ថិតនៅក្នុងកិច្ចជំនួបមួយរបស់គណៈកម្មការប្រតិបត្តិអង្គការរំដោះប៉ាឡេស្ទីន

ទីតាំងផ្សាយពាណិជ្ជកម្ម