ដើម្បី​ឲ្យ​បាយ​ឆ្ងាញ់​, ទន់ និង​សម្បូរ​ជីវជាតិ ចូរ​បន្ថែម​របស់​២​នេះ​ក្នុង​ឆ្នាំ​ពេល​ដាំបាយ​

1962
ចែករម្លែក
  • 5
    Shares

​អ្នកដាំបាយ​រាល់ថ្ងៃ តែ​អាច​ពុំពាន់​ដឹង​វិធី​ចម្អិន​យ៉ាងណា​ឲ្យ​ឆ្ងាញ់​បំផុត និង​រក្សាបាន​សារជាតិជីវជាតិ ។​

​ខាងក្រោម​នេះ​ជា​អាថ៌កំបាំង​ជួយ​ឲ្យ​អ្នកដាំបាយ​បាន​ឆ្ងាញ់​, ទន់ និង​សម្បូរ​ជីវជាតិ​ជាង ។​

​អ្នក​ត្រៀម​អង្ករ ក្នុង​បរិមាណ​ល្មម​ទទួលទាន រួច​លាង​សំអាត​ដូច​ធម្មតា (​មិនត្រូវ​លាង​លើស ៣ ទឹក ព្រោះ​នឹងធ្វើ​ឲ្យ​បាត់បង់​ជីវជាតិ នៅ​សំបក​ខាងក្រៅ​គ្រាប់​អង្ករ ។ ប្រសិន​មាន ពេលវេលា ក្រោយពេល​លាង​រួច អ្នក​គួរ​ត្រាំ​ថែម​១​ម៉ោង រួច​ទើប​ចាប់ផ្តើម​ចម្អិន ។ នេះ​ជា​អាថ៌កំបាំង​ជួយ​ឲ្យ​គ្រាប់​អង្ករ បៀមទឹក​គ្រប់​, ពេល​ដាំ​នឹង​រីក​ទន់​ល្អ ។ ក្រោយពេល​ត្រាំ ចូរ​ចាក់ទឹក​ចោល រួច​បន្ថែម​ទឹក​ថ្មី​ជាមួយ​អត្រា 1 ទៅ 1,2 ពោលគឺ​អង្ករ​១ ទឹក ១,២ (​ឬ​វាស់​ទឹក​១​ថ្នាំងដៃ​) ។ បន្ត​មក អ្នក​ត្រូវ​ចាក់​បន្ថែម​ប្រេងឆា​ចូល​បន្តិច​, ល្អ​បំផុត គឺ​ប្រេងល្ង ។ ប្រេងឆា​នឹងមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​បាយ​ប្រែជា​ភ្លឺរលោង​មើលទៅ​ស្រស់ស្អាត ។ បន្ទាប់មកទៀត ដាក់​ទឹកខ្មេះ​អង្ករ​ចូល​ថែម​ប៉ុន្មាន​តំណក់​, នេះ​ជា​វិធី​ជួយ​ឲ្យ​អង្ករ​ឆ្អិន​ទន់ និង​រក្សាបាន​រសជាតិ និង​ជីវជាតិ​ល្អ​បំផុត ។​

​ដោយ​គ្រាន់តែ​បន្ថែម​ប្រេងឆា និង​ទឹកខ្មេះ​ចូល អ្នក​ផ្លាស់ប្តូ​របាយ​ធម្មតា​ប្រែជា​ក្រអូប​ទន់ ភ្លឺរលោង និង​ឆ្ងាញ់​ពិសារ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម