ចិន​និង​វៀតណាម​ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​

2945
ចែករម្លែក

កិច្ចប្រជុំលើកទី១១នៃគណៈកម្មាធិការអចិន្ត្រៃយ៍ចិន-វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានធ្វើនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម​ កាលពីថ្ងៃអាទិត្យ ទី១៦កញ្ញាដោយភាគីទាំង២សន្យាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែងក្នុងវិស័យផ្សេងៗដើម្បីទទួលបានលទ្ធផលល្អថែមទៀត។

កិច្ចប្រជុំនេះត្រូវបានធ្វើជាសហប្រធាន ដោយលោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន និង លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម។

លោក Wang Yi បាននិយាយថា មេដឹកនាំកំពូលនៃភាគីទាំង២និង​ប្រទេសទាំង២បានធ្វើទស្សនកិច្ចផ្លាស់ប្តូរជាប្រវត្តិសាស្រ្តកាលពីឆ្នាំមុននិងបានធ្វើការរៀបចំជំនួបពិភាក្សាថ្នាក់កំពូលនិងផែនការយុទ្ធសាស្ត្រសម្រាប់ការពង្រឹងជាទូទៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តទ្វេភាគីសម្រាប់ការអភិវឌ្ឍន៍នៃចំណងទាក់ទងចិន-វៀតណាមក្នុងសម័យកាលថ្មី។

លោក Wang Yi បាននិយាយថា ជាងមួយឆ្នាំមកនេះទំនាក់ទំនងចិន -វៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សដោយមានដំណើរការយ៉ាងរលូននៃយន្តការសន្ទនាលទ្ធផលផ្លែផ្កានៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងការរីកចម្រើនក្នុងការផ្លាស់ប្តូរវប្បធម៌និងប្រជាជន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងខេត្តនៅជាប់ព្រំដែន។

លោក Wang Yi បានអំពាវនាវឱ្យភាគីទាំង២ប្រកាន់យកគោលជំហរកាន់តែរឹងមាំដើម្បីការសម្រេចបាននូវលទ្ធផលសំខាន់ដែលសម្រេចបានដោយក្រុមមេដឹកនាំកំពូលនៃភាគីទាំង២និងប្រទេសទាំង២។

ចំណែកភាគីវៀតណាម លោក Pham Binh Minh បាននិយាយថា ចាប់តាំងពីកិច្ចជំនួបកាលពីឆ្នាំមុនរវាងក្រុមមេដឹកនាំនៃប្រទេសទាំង២មកនោះ ទំនាក់ទំនងវៀតណាម -ចិនបានរក្សាបានភាពជាវិជ្ជមាន ហើយការផ្លាស់ប្តូរកម្រិតខ្ពស់រវាងភាគីទាំង២ ប្រទេសទាំង២ បានបន្តធ្វើការរួមចំណែកយ៉ាងធំធេងចំពោះមិត្តភាពប្រពៃណី ការគ្រប់គ្រង ការដោះស្រាយការខ្វែងគំនិតគ្នានិងការអភិវឌ្ឍប្រកបដោយសុខដុមរមនានិង ស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី។

ភាគីទាំង២ បានព្រមព្រៀងគ្នាកែលម្អការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ពង្រឹងថែមទៀតនូវការសម្របសម្រួលនិងផែនការហើយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យដើម្បីទទួលបានផលល្អប្រសើរថែមទៀត៕ដោយ៖សុខា/sn

កិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធាន ដោយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និង លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម