​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

805
ចែករម្លែក

សៀមរាបៈ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​និង​ម៉ូតូ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៨​និង​០៦ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១j ៩៥៥៥ បាន​បើកបរ​ទិសដៅ​ពី​ទិស​លិច​មក​ទិស​កើត​។​ចំណែក​រថយន្ត​បាន​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​។​

​សមត្ថកិច្ច​បាន​បន្តថា​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​មិន​ស្គាល់​ម៉ាក​ខាងលើ​បាន​បើក​បុក​ហើយ​បើក​រត់គេច​បាត់ បណ្តាលឱ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់​គឺ​បាក់​កជើង​ខាងឆ្វេង។​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​សង្គ្រោះ​និង​ព្យាបាល​។​ជនរងគ្រោះ មានឈ្មោះ មុំ ឌ​ល់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​សូទ្រនិគម ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​រថយន្ត​កំពុង​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកបើកបរ​ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕S/

​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​


ទីតាំងផ្សាយពាណិជ្ជកម្ម