ការ​បោសសម្អាត​ដ៏​ធំ​នៅ​ហុងកុង បន្ទាប់ពី​ព្យុះ​បង្ក​ការបំផ្លិចបំផ្លាញ​និង​ការ​ជន់​លិច​ទូទៅ​

2974
ចែករម្លែក

ហុងកុងនៅថ្ងៃចន្ទទី១៧កញ្ញានេះបានចាប់ផ្តើមការបោសសម្អាតធំមួយ ក្រោយពីព្យុះម៉ាងឃុតវាយប្រហារទីក្រុងនេះ ដោយរំលំដើមឈើ បំបែកកញ្ចក់បង្អួចនៃអាគារកប់ពពក ទម្លាក់ពិដាន ស្លាកសញ្ញាហាងពាសពេញផ្លូវនិងបង្កជំនន់ជាទូទៅ។

ក្រោយវាយប្រហារហ្វីលីពីន សម្លាប់មនុស្ស៦៥នាក់ ព្យុះនេះក៏បានវាយប្រហារហុងកុង ម៉ាកាវនិងចិនដីគោក ដោយមនុស្ស២នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅក្នុងខេត្តក្វាងចូវ។

អាជ្ញាធរបាននិយាយថា គេបានជម្លៀសមនុស្សជាង៣លាននាក់និងបញ្ជាអោយទូកនេសាទរាប់ម៉ឺនវិលចូលផែមុនការមកដល់នៃព្យុះ ដែលសារព័ត៌មានចិនហៅថា”ស្តេចព្យុះ”។

នៅតំបន់មានអាគារខ្ពស់ៗក្នុងក្រុងហុងកុង រដ្ឋាភិបាលបានពណ៌នាការខូចខាតថា”ធ្ងន់ធ្ងរនិងធំធេង” ជាមួយនឹងមនុស្សជាង៣០០នាក់រងរបួសដោយព្យុះម៉ាងឃុត។ភារកិច្ចដ៏ធំបានចាប់ផ្តើមនៅថ្ងៃចន្ទនេះ គឺបោសសម្អាតទីក្រុង ខណៈអ្នកក្រុងខ្លះពាក់ក្រវាត់កនិងអាវធំ ព្យាយាមវិលទៅធ្វើការនៅលើវិថីដែលរារាំងដោយដើមឈើដួលរលំ ភក់ និងកំទេចកំទី៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម