ព្រឹកមិញ! កម្មករ​រោងចក្រ​ជី​ម លី ជាង២ពាន់​នាក់ បិទផ្លូវ​ជាតិ​លេខ​៤ក្នុងរយៈពេលខ្លី តវ៉ារឿងប្រាក់បំណាច់ឆ្នាំ

901
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: កម្មករ​ប្រមាណ​២៤០០​នាក់ អតីត​បម្រើ​ការងារ​រោងចក្រ កាត់ដេរ​ជី​ម លី ក្រោយពីរោងចក្រ​បិទ កម្មករ​ទាម​ទារ​រកប្រាក់​អត្ថប្រយោជន៍ ប្រាក់​បំណាច់​ឆ្នាំ គ្មាន​ដំណោះស្រាយ ច្រើន​ថ្ងៃ​មកហើយ នៅវេលា​ម៉ោង​៧​និង​៣០​នាទីព្រឹ​ថ្ងៃទី​១៧ ខែកញ្ញានេះ ​កម្មករ​ប្រមូលផ្តុំ​គ្នា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​បញ្ជាការដ្ឋាន​កងទ័ព ជើងគោក ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។

ករណីបិទផ្លូវដើម្បីតវ៉ានេះ បានកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសមត្ថកិច្ចខណ្ឌ និងក្រុមការងារក្រសួងការងារ ចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីបញ្ចៀសការស្ទះចរាចរណ៍។

​រោងចក្រ​កាត់ដេរ យីហោ ជី​ម លី ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោយពី​កម្មករ​ទាមទារ​លុយ​បំណាច់​ឆ្នាំ លុយ​អត្ថប្រយោជន៍​ផ្សេងៗ ច្រើន​ថ្ងៃ​មកហើយ តែ​មិនទាន់​បានសម្រេច ទើប​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ កម្មករ​ប្រមាណ​២៤០០​នាក់ នាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៤៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម