មន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បង្ហាញ​ពីស​ន្ទុះ​ងើបឡើង នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ទីផ្សារ​មូល​ប​ត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

1210
ចែករម្លែក

​ដោយ : បាយ័ន / ​សៀមរាប ៖ ​លោក​ស៊ូ សុជាតិ អគ្គនាយក​នៃ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​អះអាងថា បច្ចុប្បន្ននេះ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ទីផ្សារ​មូល​ប​ត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​នឹង​កំពុង​ស្ទុះ​ងើបឡើង ដែល​អាស្រ័យ​ដោយ ៖ ១- ការកំណត់​នូវ​ឥ​ទ្ឋិ​ពល​នៃ​ការចុះបញ្ជី​ឆ្លងដែន​លើ​ទីផ្សា​មូលធន​ក្នុងស្រុក , ២- ការកំណត់​នៃ​ឥ​ទ្ឋិ​ពល​ក្នុង​ទំហំ​វិស័យ​ធនាគារ​លើ​ទីផ្សារ​មូលធន​ក្នុង​តំបន់ , ៣- ការវិភាគ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ដើម្បី​កំណត់​កត្តា​ជោគជ័យ​របស់​ទីផ្សារ​ទាំងនោះ និង ៤- ការពិនិត្យ​លើក​ត្តា ធ្វើឱ្យ​ប្រសើរឡើង និង​វាយតម្លៃ​ពី​របៀប​អនុវត្ត ដើម្បី​សម្រេចបាន​នូវ​កំណើន និង​ពិនិត្យមើល​លើ​ករណី​សិក្សា​អំពី​យន្តការ​ទីផ្សារ​និង​ចែករំលែក​បទពិសោធ​ក្នុង​តំបន់ ជាដើម​ផង​។​

លោក ស៊ូ សុជាតិ បានលើកឡើង​បែបនេះ ក្នុងឱកាស​បើក​សិក្ខាសាលា​ស្តីពី ការចុះបញ្ជី​សន្ទនីយ​ភាព​និង​ការចូលរួម​ពី​វិនិយោគិន​ក្នុង​ទីផ្សារ​ភាគហ៊ុន ដែល​កំពុង​ងើបឡើង នៅ​សណ្ឋាគារ សុខា សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រោម​ការផ្ដួចផ្ដើម​រប​ស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា រួមជាមួយ​គណៈកម្មកា​រ​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​បាន​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​បណ្តុះបណ្តាល​និយ័ត​ករ​ហិរញ្ញវត្ថុ​នៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ​សក្តានុពល វិនិយោគិន​សក្តានុពល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ដែល​សិក្ខាកាម​ជា​និយ័ត​ករ​សំខាន់ៗ និង​វិនិយោគិន មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

លោក​ស៊ូ សុជាតិ បាន​ទៀតថា សិក្ខាសាលា​នេះ ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ ដើម្បី​បន្ត​គាំទ្រ​ដល់ទី​ផ្សារ​មូល​ប​ត្រ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​បទពិសោធន៍​ដ៏​មាន​ប្រយោជន៍ ជួយ​បំពេញ និង ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ក្នុង​តំបន់ ដើម្បីឱ្យ​ដំណើរការ​នៃ​ចរន្ត​ទីផ្សារ​មូល​ប​ត្រ​ក្នុងប្រទេស​និង​ក្នុង​តំបន់ ប្រព្រឹត្ត​ទៅដោយ​រលូន​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម