​សមត្ថកិច្ច​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​

1009
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ក្រុម​អ្នក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយ​ប្រាវ​រហូត​ឈានដល់​ផ្ទះ​អាវុធ​ជាច្រើន​គ្រាប់​ក្នុងភូមិ​សាស្ត្រ​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​នៅវេលា​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ឈ្មួញ​អ្នកដឹកឈើ​បាន​អះអាងថា​ក្រុម​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ចាំ​ចាប់​ឈើ​តាម​ម៉ូតូ​អ្នករកស៊ី​តូចតាច​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នកមាន​ជីវភាព​ខ្វះខាត​។​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ឈ្មួញ​ឈើ​និង​សមត្ថកិច្ច​បន្ទាប់ពី​សម​ត្ថ​កិច្ច​ចម្រុះ​រួមមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​,​កម្លាំង​នគរបាល​,​យោធា​និង​កងរាជអាវុធហត្ថ​ដាក់​ប៉ុស្តិ៍​នៅតាម​ដងផ្លូវ​ជាតិ​រង់​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

​ក្រុម​រកស៊ី​ឈើ​បាន​ប្រាប់​អ្នកកាសែត​ថា​ខ្លួន​កំពុង​ភ័យខ្លាច​ក្រោយពី​សមត្ថកិច្ច​បាញ់​គំរាម​និង​ចាប់យក​ឈើ​អស់​ជាច្រើន​គ្រឿង​ហើយ​គំរាម​ប្តឹង​ចាប់ខ្លួន​។​ពួកខ្លួន​ទទួលស្គាល់ថា​ពិតជា​បាន​ដឹកជញ្ជូន​ឈើ​មែន​ប៉ុន្តែ​នេះ​ក៏​មកពី​ជីវភាព​ខ្វះខាត​ដែរ​។​តែ​សកម្មភាព​ដេញ​ស្ទាក់​កៀរ​ម៉ូតូ​ឱ្យ​ដួល​និង​បាញ់​គំរាម​គឺជា​រឿង​មិន​ត្រឹមត្រូវ​។​

លោក​អឿ​គឹម​ហេង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រចាំ​នៅ​ឃុំ​សំអាង​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៧​ខែកញ្ញា​ថា​កម្លាំងចម្រុះ​ចុះ​បំពេញការងារ​ទប់ស្កាត់​និង​ប​ង្ក្រ​បរា​ល់​ការដឹកជញ្ជូន​ឈើ​គ្រប់​រូបភាព​គឺ​បានធ្វើ​ឡើងទៅ​តាម​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ខេត្ត​។​

​លោក​បាន​ព្យ​ល់​ថា​ក្រុមការងារ​កម្លាំងចម្រុះ​បាន​ឃាត់​សកម្មភាព​ក្រុម​ដឹកឈើ​តាម​ម៉ូតូ​ក្នុង​គោលបំណង​យកតែ​ឈើ​ហើយ​អប់រំ​និង​ប្រគល់​ម៉ូតូ​ទៅ​ម្ចាស់​វិញ​។​ដោយឡែក​ហេតុការណ៍​កើតឡើង​មានតែ​ម្នាក់​គត់​បាន​បើក​ម៉ូតូ​ដឹកឈើ​បម្រុង​នឹង​បុក សមត្ថកិច្ច​ពេល​កំពុង​ចុះ​បំពេញការងារ​។​ជាមួយ​នោះបាន​ប្រើ​កាំបិត ពូថៅ​និង​ដំបង​បក​មក​សមត្ថកិច្ច​ធ្វើឱ្យ​ផ្ទុះអាវុធ​បាញ់​ការពារ​ខ្លួន​។​

​នៅក្នុង​ហេតុការណ៍​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៧​ខែកញ្ញា​កម្លាំងចម្រុះ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ចាប់បាន​ឈើ​ចំនួន​៣​ម៉ូតូ​ស្មើ​ឈើ​២៤​ដុំ ប្រមាណ​ជា​៦០០​គីឡូក្រាម​ក្នុងចំណោម​រត់​រួច​ពីរ​គ្រឿង​។​នៅ​ថ្ងៃ​ដដែល​នេះ​បន្ត​បង្ក្រាបបាន​ឈើ​មួយ​រថយន្ត​ច្នៃ​ទៀត​មិនទាន់​វាស់​នៅឡើយ​នេះ​មិនទាន់​បូក​ទាំង​ការបង្ក្រាប​នៅ​ស្រុក​ផ្សេងៗ​ទៀត​។
​សមត្ថកិច្ច​បាន​ត្អូញត្អែរថា ការចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ មានការ​លំបាក​ដោយសា​រ​សមត្ថកិច្ច​មិនមែនជា​កម្លាំង​ព្រហ្មទណ្ឌ​។ ឈ្មួញ​ឈើ បាន​ប្រើ​គ្រប់​រូបភាព​វាយបក​មក​សមត្ថកិច្ច​។​

​គួរ​បញ្ជាក់ថា ក្រោយពី​បង្កើត​គណៈកម្មការ​ចម្រុះ ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ទ​ល្មើស​ធនធាន​ធាន​ធម្មជាតិ​របស់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​។​គេ​មើលឃើញថា​កម្លាំងចម្រុះ​ថ្នាក់​ខេត្ត​បាន​ពង្រាយ​នៅតាម​គោលដៅ​សំខាន់ៗ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព​។

​ក្រៅពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នៅតាម​បណ្តា​ផ្លូវជាតិ​លេខ​៧​ស្ទឹងត្រែង​- ក្រចេះ​និង​ផ្លូវជាតិ​លេខ​៧៨​ទៅកាន់​ខេត្តរតនគិរី​ក៏មានដែរ​។​ជាក់ស្តែង​សមត្ថកិច្ច​បង្ក្រាបបាន​ឈើ ដឹក​តាម​រថយន្ត​និង​ក្បូន​បណ្តែត​តាម​ដង​ទន្លេ​ជា​បន្តបន្ទាប់​៕S/

សមត្ថកិច្ច​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​

ទីតាំងផ្សាយពាណិជ្ជកម្ម