នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បង្ហាញមុខ​ជនសង្ស័យ​៦​នាក់ និង​ម៉ូតូ​១៣​គ្រឿង​

1214
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ​៖ នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ កញ្ញា ឆ្នាំ​២០១៧ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី ភ្នំពេញ បានធ្វើ​បានធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ក្រុម​ជនសង្ស័យ​៦​នាក់ និង​ម៉ូតូ​១៣​គ្រឿង ពាក់ព័ន្ធ​និង ករណី លួច​កាច់ក​ម៉ូតូ​និង​ទទួលផល​ចោរកម្ម យ៉ាងសកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ​។​

​បើតាម​លោក​ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ប្រាប់​អោយដឹងថា​៖​ករណី​លួច​ចំនួន​៣​នាក់ ជនសង្ស័យ​ទី​១.​មានឈ្មោះ ត្រ​មុជ ស៊ី​នោ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​២០០៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ទី​២.​មានឈ្មោះ​លឹម ភារ​ម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​លេខ​៤៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ទី​៣.​មានឈ្មោះ​ភ័​ក្រ ពន្លឺ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ករណី​ទទួលផល​ចោរកម្ម​ចំនួន​២​នាក់ ជនសង្ស័យ​ទី​១.​មានឈ្មោះ​ម៉ុង ឡុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បិត​តែម​ម៉ូតូ ស្នាក់នៅ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។ ទី​២.​មានឈ្មោះ​ហួត រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១១​អា ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

​អ្នកផ្ដល់​ទីតាំង​និង​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​១​នាក់ មានឈ្មោះ​តោ ដា​រ៉ូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៩ ភូមិ​២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី ភ្នំពេញ និង​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​តុលាការ ចាត់ការ​តាម​និ​តី​វិធី​ច្បាប់​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម