ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៤ត្រូវបាន កាត់ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀងម្តង​ទៀតហើយ

919
ចែករម្លែក

ដោយ : វណ្ណៈ/ ​ព្រះ​សីហ​នុ ៖ ជំនន់​ទឹកភ្លៀង​បាន​កាត់ផ្តាច់​ចរាចរ តាម​ដងផ្លូវ​ជាតិ​លេខ​៤ ទៀតហើយ នា​ល្ងាច​ថ្ងៃនេះ​។​

​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​កំពង់​សិលា​បាន ថ្លែងថា គិត​ត្រឹម​ម៉ោង​ជិត៥​ល្ងាច ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ម្តុំ​ស្ពាន​ស្ទឹង​សំរោង ក្នុងស្រុក​កំពង់សីលា បាន​បិទ​ទាំងស្រុង​ហើយ ទាំង​រថយន្ត​ធំ​និង​រថយន្ត​តូចៗ​ទាំងអស់ មិន​អនុញ្ញាតឲ្យ​បើកបរ​ឆ្លងកាត់​ឡើយ ដើម្បី​បង្ការ​កុំឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ ក្រោយ​មាន​ជំនន់​ទឹកភ្លៀង ជន់​លិច​ផ្លូវ​ជាថ្មី​ម្តងទៀត ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម