មន្ត្រី​ក្រសួង​ធន​ទឹក​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំ​បន់​កាត់​ស្ទឹង​សិរី​មង្គល

1068
ចែករម្លែក

​ដោយៈ បា​យ៉ង់​/ភ្នំពេញៈ ​លោក ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​ការ
ដ្ឋាន​សាងសង់​ទំនប់​កាត់​ស្ទឹង​ “សិរី​មង្គល” ស្ថិតក្នុង ឃុំ​គយ​ម៉ែង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១៨​។​

​ស្ថិតក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ​លោក​អនុរដ្ឋលេខាធិការ​បាន​ណែនាំ​និង​ជំរុញ​ដល់ អ្នកអនុវត្ត​គម្រោង ធ្វើការ​អនុវត្ត​ឲ្យ​បាន​ឆាប់​សមស្រប​ទៅតាម​បទដ្ឋាន​បច្ចេកទេស​។ ជាមួយគ្នានេះ​លោក​ក៍បាន​ណែនាំ​ដល់ មន្ទីរ​ធន​ធា​ទឹក​និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ ឲ្យ​ជួយ​ពិនិត្យ​តាមដាន​លើ​ការងារ​ផ្គត់ផ្គង់​ទឹក​និង​បង្កបង្កើនផល​របស់​ប្រជាកសិករ ក៍​ដូចជា​ការទាញយក​ទឹក​ពី​ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​ស្រែង ជំហាន​ទី​ពីរ មក​ស្តុក​ទុក​នៅក្នុង អាង​ត្រពាំងថ្ម​។​

​លោក​អនុរដ្ឋលេខាធិការ​និង​ក្រុមការងារ​ក៍បាន​បន្តដំណើ​រ​ទៅកាន់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹក ​នៅ​ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​ស្រែង ជំហាន​ទី​ពីរ ផងដែរ​។ ការចុះពិនិត្យ​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ឈានទៅ​ធ្វើការ​ពង្រីក​នូវសក្តានុពល​ស្រោចស្រព របស់​ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​ស្រែង ជំហាន​ទី​ពីរទៅកាន់​ដីស្រែ​ប្រជាក​សិករ​បន្ថែមទៀត ពិសេស​ទៅកាន់​តំបន់​ដែល​ពុំទាន់​មានទឹក​ទៅដល់​៕ TP

ទីតាំងផ្សាយពាណិជ្ជកម្ម