ជិះ​ម៉ូតូ​ចេញពី​ទិញ​ម្ហូប​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ស៊ី​ម៉​ងត៍​ពី​ចំហៀង​ត្រូវ​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់

918
ចែករម្លែក

ដោយ​ : ​ម៉ា​រ៉ា​/ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ដឹក​សុ​ី​ម៉​ង់​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោច​អធម៌ កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ស្លែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ បន្ទាប់ពី​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពី​ទិញ​ម្ហូប​ហើយ​ឆ្លងផ្លូវ​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ស៊ី​ម៉​ងត៍​ពី​ច​ហៀ​ង ហើយ​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​តែម្ដង ។​

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ ម៉ៅ ចំណាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខ​របប ចុងភៅ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្នៅ ឃុំ​ត្រពាំង​តង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​ជិះ​ម៉ូតូ​ម៉ាក​VIVA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-2111 ។ ចំណែក​តៃកុង​រថយន្ត​បង្ក​មានឈ្មោះ ទូច វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខ​របប​បើកបរ​រថយន្ត រស់នៅ​ភូមិ​ត្រាំ​ក្បាល ឃុំ​ក្រាង​លាវ ស្រុក​បាទី ខេត្តតាកែវ ។ ​ដោយ​បើកបរ​រថយន្ត​ម៉ាក​RHINO ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-6306 ។​

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ប្រចាំការ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ទិញ​ម្ហូប បានធ្វើ​ដំណើរ​តាមផ្លូវ​ព្រៃ​សរ ហើយ​ឆ្លងទៅ​ផ្លូវជាតិ​លេខ​៣​បម្រុង​ទៅ​ទិស​ខាងត្បូង ។ ស្របពេលនោះ​ក៏មាន​រថយន្ត​ដឹក​មេ​ស៊ី​ម៉​ងត៍ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ជើង​ត្បូង​ក្នុង​ល្បឿន​លឿន ហើយក៏​ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​បុក​រថយន្ត​ពី​ច​ហៀ​ង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោច​អធ័ម រីឯ​ម៉ូតូ​ខូចខាត​តិច​តួ​ច ។​

ក្រោយ​កើតហេតុ រថយន្ត​ដឹក​មេ​ស៊ី​ម៉​ងត៍​មិន​ព្រម​ឈប់​នៅ​កន្លែងកើតហេតុ​នោះទេ ដោយ​ព្យាយាម​បើក​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដែល​នៅក្បែរ​នោះបាន​ដេញតាម​ឃាត់​បាន​ទាំង​រថយន្ត​និងអ្នកបើកបរ​តែម្ដង ។

បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ចុះមក​ធ្វើការ​វាស់វែង យក​ម៉ូតូ និង​រថយន្ត​ព្រមទាំង​តៃកុង ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត តាម​ប្រពៃណី​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម