ទំនង​ងក់​មួយភាំង​រ៉េ​ចង្កូតរថយន្ត​ជ្រុល​ទៅបុក​ក្បាល​នាគ​ទ្រូងផ្លូវ

899
ចែករម្លែក

ដោយ : ​ម៉ា​រ៉ា​/ភ្នំពេញ ​៖ រថយន្ត​មួយគ្រឿង​ម៉ាក TRITON​បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ងងុយគេង​ខ្លាំងពេក​ក៏​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​នាគ​ទ្រូង​ពុះ​ចែកផ្លូវ​ បណ្ដាលឲ្យ​បាក់​អស់​ចំនួន​១​កង់ ។ ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

ហេតុការណ៍​នេះ​កើត​នៅវេលា​ម៉ោង​១២​នឹង​២០​នាទី ​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក TRITON ពណ៌​ស​ពាក់​ស្លាក់​លេខ ភ្នំពេញ 2S.7233 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិខ្មែរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។ លុះ​មកដល់​ចំនុចកើតហេតុ​ស្រាប់​​តែ​រ៉េ​ចង្កូត​ទៅបុក​ក្បាល​នាគ​ទ្រូង​ពុះ​ចែកផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​បាក់​អស់​១​កង់ និង​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ សំណាង​មិនមាន​នាក់​ណា​ម្នាក់​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ខាងលើនេះ​ទេ​។​

ក្រោយ​កើតហេតុ​សម្ថ​កិច្ច​មូល​ដ្ធា​ន​បាន​ទំនាក់ទំណង​ទៅ​មន្ត្រី​ចរាចរណ៍​ជំនាញ ​ដើម្បី​ចុះមក​វាស់វែង​នឹង​ស្ទួ​ច​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​រាជធានី​ភ្នំពេញ ​ចាត់ការ​តាម​នីតិវិធី​​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម