នាង ស្កា​ឡេ​ត ចូ​ហាន​សុន នាង ជេស​ស៊ីកា បៀ​ល និង នាង ប៉េ​ណេ​ឡូ​ប គ្រូ​ស ស្លៀកពាក់​ឈុត​រ៉ូ​ប​ស្រស់ស្អាត​ដូចគ្នា​ដើរ​បើកឆាក​លើ​កម្រាលព្រំ​ក្រហម​ក្នុង​កម្មវិធី Emmy Awards

1195
ចែករម្លែក

​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ទិវា​ពលកម្ម តារា​ល្បីឈ្មោះ​បំផុត​ជាច្រើន​ដួង​នៅក្នុង​ហូលីវូដ​បាន​ស្លៀកពាក់​ឈុត​រ៉ូ​ប​ពណ៌​ស​សម្រាប់​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់ Emmy Awards ប្រចាំឆ្នាំ​លើក​ទី ៧០ ដែល​ផ្តល់​ពាន​ដល់​តារា​សម្តែង​ឆ្នើម​លើ​កញ្ចក់​ទូរទស្សន៍​។​

​ហើយ​អ្នកដើរ​នាំមុខគេ​សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​ឆ្នាំនេះ​គឺ​នាង ស្កា​ឡេ​ត ចូ​ហាន​សុន នាង ជេស​ស៊ីកា បៀ​ល និង នាង ប៉េ​ណេ​ឡូ​ប គ្រូ​ស ដែល​ចាប់ផ្តើម​ដើរ​លើ​កម្រាលព្រំ​ក្រហម​ឆ្នាំនេះ​ក្នុង​ឈុត​ពណ៌​ស​ទាំងអស់គ្នា​។​

​នាង​ស្កា​ឡេ​ត​អាយុ ៣៣ ឆ្នាំ​បាន​ស្លៀក​ឈុត​រ៉ូ​ប​ពណ៌​ស​ដែលមាន​ដៃ​អាវ​ធ្លាក់​ត្រឹម​ដើមដៃ និង​សំពត់​ខ្លី​ខាងក្នុង​ពណ៌​ស ខណៈដែល​នាង​ជេស​ស៊ីកា និង នាង​ប៉េ​ណូ​ឡូ​ប ក៏​ទាក់ទាញ​ក្រសែភ្នែក​ទស្សនិកជន​ក្នុង​ឈុត​ស្រដៀង​គ្នា​ផងដែរ​។​

​នាង​ចូ​ហាន​សុន ដែលមាន​កូន​មួយ បាន​ថតរូប​ជាមួយ​មិត្ត​ប្រុស​អាយុ ៣៦ ឆ្នាំ ឈ្មោះ ខូលីន ចូ​ស ដែលជា​សហ​ពិធីករ​នៅក្នុង​កម្មវិធី Emmy Awards ឆ្នាំនេះ​រួមជាមួយ​ពិធី​ការិនី មី​ឆែ​ល ឆេ​។ នាង​ស្កា​ឡេ​ត ចូ​ហាន​សុន ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​មិត្ត​ប្រុស​នេះ​កាលពី​ខែឧសភា ឆ្នាំ ២០១៧៕ ដោយ៖ កញ្ញាដាលីស

នាង ស្កា​ឡេ​ត ចូ​ហាន​សុន នាង ជេស​ស៊ីកា បៀ​ល និង នាង ប៉េ​ណេ​ឡូ​ប គ្រូ​ស ដើរ​បើកឆាក​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​កម្មវិធី Emmy Awards
នាង ស្កា​ឡេ​ត ចូ​ហាន​សុន និង មិត្ត​ប្រុស លោក ខូលីន ចូ​ស

នាង ស្កា​ឡេ​ត ចូ​ហាន​សុន និង មិត្ត​ប្រុស លោក ខូលីន ចូ​ស
នាង ជេស​ស៊ីកា បៀ​ល ថត​ជាមួយ​តារាចម្រៀង​ចា​ស្ទី​ន ធី​ម​បឺ​លែ​ក
នាង ប៉េ​ណេ​ឡូ​ប គ្រូ​ស

ទីតាំងផ្សាយពាណិជ្ជកម្ម