កន្លែង​ផលិត​ស្រា​ទំពាំងបាយជូ​លាតសន្ធឹង​រាប់រយ​គីឡូម៉ែត្រ​

1530
ចែករម្លែក

​កន្លែង​ផលិត​ស្រា​ទំពាំងបាយជូ​ដែលមាន​ឈ្មោះថា “​មី​ឡេ​ស្ទី មី​ស៊ី​” (Milestii Mici) ដែល​ស្ថិត នៅ​សាធារណរដ្ឋ​ម៉ុ​ល​ដូ​វ៉ា (Moldova) នេះ​ផ្ទុក​ស្រា​យ៉ាងច្រើន​រហូតដល់​ទៅ ១,៥ លាន​ដប ដែល​ជាប់​កំណត់ត្រា​ឯតទគ្គ​ពិភពលោក​ហ្គី​ណេ​ស (Guinness World Record)​។

​ស្រា​ទាំងនេះ​ត្រូវបាន​រក្សាទុក​នៅ​កន្លែង​ស្តុក​ស្រា ដែល​លាតសន្ធឹង​ដល់​ទៅ​ប្រមាណ ២៤០ គីឡូ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ដោយសារតែ​វា​ធំ​ទូលំទូលាយ​ខ្លាំងពេក ភ្ញៀវ​ដែល​ចូល​ស្សនា​ទាល់តែ ជិះ​រថយន្ត ឬ​ជិះ​ម៉ូតូ​ទើប​មើល​សព្វកន្លែង​។

​សូមបញ្ជាក់ថា កាលពីមុន​ទីតាំង​អាណាចក្រ​ស្រា​នេះ​គឺជា​អណ្តូងរ៉ែ​ថ្មកំបោរ ប៉ុន្តែ​វា​ត្រូវបាន​កែច្នៃ ទៅជា​កន្លែង​ផលិត​ស្រា​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០​។ ម៉ុ​ល​ដូ​វ៉ា ធ្លាប់​ផលិត​ស្ទើរតែ​ពាក់កណ្តាល​នៃ​ស្រា ទាំងអស់​ដែល​ផលិត​នៅ​អតីត​សហភាពសូវៀត​ទាំងមូល​៕ ប្រែ​សម្រួល​: ខុម


ទីតាំងផ្សាយពាណិជ្ជកម្ម