បញ្ជូន​អ្នកជំនាញ​ខាង​អភិរក្ស​សត្វ​ដំរី​ជាង​១០នាក់ឲ្យទៅ​រៀន​នៅ​ឥណ្ឌា​

1995
ចែករម្លែក

​ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​ឆាប់ៗ​ខាងមុខនេះ​នឹងមាន​អ្នកជំនាញ​ខាង​អភិរក្ស​សត្វ​ដំរី​ប្រមាណ​១០​នាក់​មកពី​អង្គការ​អភិរក្ស​សត្វ​ដំរី អង្គការ​WWF, WCS ,បុគ្គលិក​ក្រសួងកសិកម្ម ,ក្រសួងបរិស្ថាន​នឹង​​ទស្សនកិច្ច​​រៀនសូត្រ​ បន្ថែម​អំពី​ការបំពាក់​ប្រឡៅ​កដំរីជីភីអេស(GPS) ​ទៅលើ​ដំរីព្រៃ​ដើម្បី​ងាយស្រួល​តាមដាន​ការវិវត្ត​និង​សកម្មភាព​ដែល​វា​រស់នៅ​។​

​លោក ​ឃុន ឌី​យ៉ូន ​ប្រធាន​អង្គការ​អភិរក្ស​សត្វ​ដំរី​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ប្រាប់ឲ្យដឹងថា ​ពីមុន​យើង​មិនដែល​ប្រើ​GPS​ដាក់​នៅលើ​សត្វ​ដំរីព្រៃ​ទេ​។​ ឥឡូវ​យើង​រៀន​ពី​បច្ចេកទេស​ពាក់​ប្រឡៅ​ករដំរីព្រៃ​ ដើម្បី​ដាក់​GPS​នៅលើ​ដំរី​ពី​អ្នកជំនាញ​ខាង​ឥណ្ឌា ពីព្រោះ​ឥណ្ឌា​គេ​ពូកែ​គ្រប់គ្រង​ទៅលើ​សត្វ​ដំរី ហើយ​ដំរី​គេ​ច្រើនជាង​ដំរី​នៅ​ស្រុក​យើង ទាំង​ដំរីព្រៃ​ក៏​ដូច​ដំរី​ស្រុក​។ ​ដោយសារតែ​យើង​គ្មាន​ឧបករណ៍​ប្រើ​និង​គ្មាន​ជំនាញ​បែបនេះ ទើប​យើង​មិនដឹងថា​តើ​ចំនួន​ដំរីព្រៃ​មាន​ប៉ុន្មាន​មកទល់​សព្វថ្ងៃនេះ​។ ​តើ​ដំរីព្រៃ​មាន​សុខភាព​បែប​ម៉េច? ហើយ​ត្រូវ​ថែទាំ​បែបណា? ដើម្បី​អភិរក្ស​ដំរីព្រៃ​ឲ្យបាន​គង់វង្ស​និង​មាន​និរន្តរភាព​ខាង​បរិស្ថាន​។​

​លោក​បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​សិក្សា​រៀនសូត្រ​នេះ​ មាន​រយៈពេល១០​ថ្ងៃ​ទើប​វិល​មក​កម្ពុជា​វិញ​។ ​តាម​ការមើលឃើញឌីអិនអេ(​DNA)​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដំរីព្រៃ​រស់នៅ​កម្ពុ​ជាមាន​ប្រមាណ​ជាង២០០​ក្បាល​ប៉ុណ្ណោះ​ ដែល​វា​រស់នៅ​ដែន​ជុំរក​ព្រៃភ្នំ​ព្រេ​ជ្រ កែវ​សីមា​និង​ព្រៃ​ខេត្តមណ្ឌលគិរី​ ៕B/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម