រថភ្លើង​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន​ដំបូង​គេ​លើ​ពិភពលោក​ចាប់ផ្តើម​ដំណើរការ​ទូទាំងប្រទេស​អាល្លឺម៉ង់​

2131
ចែករម្លែក

ប្រទេស អាល្លឺម៉ង់ បានដាក់ ឱ្យ ដំណើរការ រថភ្លើង ដើរ ដោយ ថាមពល អ៊ីដ្រូសែន ដំបូង គេ បង្អស់ នៅលើ ពិភពលោក ដោយ បង្ហាញ ពី ការចាប់ផ្តើម នៃ ការជំរុញ ដើម្បី ទប់ទល់ នឹង អំណាច នៃ ក្បាលរថភ្លើង ប្រើ ប្រេងម៉ាស៊ូត ដែល បំពុលបរិយាកាស ។

បន្ទះ ឥន្ធនៈ អ៊ីដ្រូសែន គឺជា បច្ចេកវិជ្ជា ការពារ បរិស្ថាន ដោយ បង្កើត ថាមពល អគ្គិសនី ដើម្បី ដំណើរការ អាគុយ និង ម៉ូ ទ័ រ ដោយ លាយ បញ្ចូល គ្នា រវាង អ៊ីដ្រូសែន និង អុកស៊ីសែន ។

ការ បំ ភាយ តែមួយគត់ របស់ វា គឺ ចំហាយ ទឹក និង ទឹក ជាមួយ ថាមពល លើស គឺ រក្សាទុក នៅក្នុង អាគុយ លី ចូ ម នៅលើ រថភ្លើង ។

ទោះយ៉ាងណា រថភ្លើង ទាំងនេះ មានតម្លៃ ថ្លៃ ជាង រថភ្លើង ប្រើ ប្រេង ឥន្ទ នៈ ហ្វូ ស៊ី ល ដែល គេ ប្រើ ជាទូទៅ នៅក្នុង តំបន់ ដែល បានបង្ហាញ រថភ្លើង ថ្មី នេះ ។

រថភ្លើង Coradia iLint ពណ៌ ខៀវ ភ្លឺ ថ្លា ចំនួន ២ គ្រឿង ដែល ផលិតឡើង ដោយ ក្រុមហ៊ុន រថភ្លើង លឿន របស់ បារាំង Alstom បានចាប់ផ្តើម រត់ លើផ្លូវ ដែក ចម្ងាយ ១០០ គីឡូម៉ែត្រ ឆ្លងកាត់ ទីក្រុង ជាច្រើន ដូចជា ទីក្រុង ខូ ហា វិ ន ទីក្រុង ព្រី មឺ ហា វិ ន ទីក្រុង ព្រី មឺ វ៉ូ ដេ និង ទីក្រុង បុក ថេ ហ៊ូ ដ នៅ ភាគ ខាងជើង អាល្លឺម៉ង់ ។

រថភ្លើង Coradia iLint អាច រត់ បាន ប្រហែល ១.០០០ គីឡូម៉ែត្រ ពេល ចាក់ បំពេញ អ៊ីដ្រូសែន មួយ ស៊ីទែន គឺ ប្រហាក់ប្រហែល នឹង រថភ្លើង ប្រើ ម៉ា ស៊ូ ត ដែរ ។

រថភ្លើង ប្រើ អ៊ីដ្រូសែន ១៤ គ្រឿង ទៀត គ្រោង នឹងដាក់ ឱ្យ ដំណើរការ ក្នុង ឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង Coradia iLint អាច រត់ បាន ប្រហែល ១.០០០ គីឡូម៉ែត្រ ពេល ចាក់ បំពេញ អ៊ីដ្រូសែន មួយ ស៊ីទែន

ទីតាំងផ្សាយពាណិជ្ជកម្ម