អធិការនគរបាល​ក្រុង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន

1062
ចែករម្លែក
  • 1
    Share

​​ដោយ : ​គ្រញូង​/​បាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្មាំ​២០១៨​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ​នៃ​អធិការនគរបាល​ក្រុង​បាត់ដំបង ​បាន​បញ្ជូន​ជន​​សង្ស័យ​ម្នាក់​ព្រមទាំង​ថ្នាំញៀន​មួយចំនួន​ទៅ​​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ក្រោយពេល​​កម្លាំង​ផ្នែក​ជំនាញ​ក្រុង​ឃាត់ខ្លួន ​បាន​កាលពី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ក្រុមទី​២៦​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

លោក​វរសេនីយ៍ឯក ​ប៉ាង ហៀ​ង ​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ​ជន​​សង្ស័យ​ឈ្មោះ អ៊ូច សារិទ្ធ ហៅ ម៉ឹង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្តុល សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ សមត្ថកិច្ច​ចាប់​យកបាន​វត្ថុតាង រួមមាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​កូន​ថង់​ប្លា​ស្ទិ​ក​សង្ស័យ​មាន​សារធាតុ​ញៀន ចំនួន ០១​ថង់ ទំងន់ ១,៩៣​ក្រាម (​ទាំង​សំបក​)ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង ចាស់ ។​

លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ ក្រោយ​​ពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​ លោក​​ស្នងការ​ខេត្ត​នា​នា បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​នៃ​អ​ធិ​​ការ​ក្រុង​កសាង​សំណុំរឿង ​ដើ​ម្បី​ប​ញ្ជូ​ន្ជ​ន​​សង្ស័យ​និង​វត្ថុតាង​ទៅ​ការិយាល័យ​ប្រឆាំង​​គ្រឿងញៀន​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម