មាន​ជំងឺ​ទឹកនោមផ្អែម​គួរតែ​តាមដាន​ផង​ថា មាន​ជំងឺ​អញ្ចាញធ្មេញ​ឬ​អត់​?

1717
ចែករម្លែក

ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ អញ្ចាញធ្មេញ​អាច​កើតឡើង​ជាមួយគ្នា​ហើយក៏​អាចធ្វើឱ្យ​ជំងឺ ទាំងនេះ​កាន់ តែ​ធ្ងន់​ទៅៗ​ផងដែរ​។ យ៉ាងណាមិញ សញ្ញា​ព្រមាន​របស់​ជំងឺ​អញ្ចាញធ្មេញ មានដូចជា​៖
– អញ្ចាញធ្មេញ​ដែល​ហូរឈាម ក្រោយពី​ប្រើ​អំបោះ​រូស​ធ្មេញ ឬ​ដុស សម្អាត​ធ្មេញ​រួច
– អញ្ចាញធ្មេញ​ដែល​តឹង​ឈឺ ហើម​ឬ​ក្រហម​
– សឹក​អញ្ចាញធ្មេញ​ដែល​ធ្វើឱ្យ ធ្មេញ​មើលទៅ​វែង​ជាង​មុន​
– ក្លិន​មាត់អាក្រក់​
– មាន​ខ្ទុះ​ចេញមក​នៅពេល សង្កត់​អញ្ចាញធ្មេញ​ប៉ះគ្នា​
– បាត់បង់​ធ្មេញ ឬ​ធ្មេញរ​ង្គឺ​

​មានការ​ប្រែប្រួល​ដល់​ជួរ ធ្មេញ​នៅពេលដែល​អ្នក​ខាំ​អាហារ ឬ​របូត​ធ្មេញ​ដែល​ដាក់​រួច ៕ ដោយ​៖ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម