មឹក​ភ្លា​អង្ករលីង​

3216
ចែករម្លែក

+ គ្រឿងផ្សំ​
– មឹក​បំពង់ 3 ខាំ​
– ខ្ទឹមក្រហម ២​មើម​
– ម្ទេស​ស្រស់ ៥​គ្រាប់​
– អង្ករលីង ១​ស្លាបព្រា​បាយ​
– ម្ទេស​ហុយ កន្លះ​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ជីរ​ណា​

+ វិធី​ធ្វើ​
– លាង​មឹក​ឲ្យ​ស្អាត​ហាន់​ជា​កង់ៗ​ដាក់​ស្រុះ​ឲ្យ​ឆ្អិន​ល្មម​រួច​សង់​ចេញ​, ហាន់​ខ្ទឹមក្រហម និង​ម្ទេស​ល្អិតៗ​
– យក​ចាន​មួ​យមក​លាយ​គ្រឿង​ទឹកត្រី ស្ករស ម្ទេស​ហុយ អង្ករលីង ច្របាច់​ក្រូចឆ្មារ​កូរ​ឲ្យ​រលាយ គ្រឿង​ចូលគ្នា រួច​ដាក់​មឹក ខ្ទឹមក្រហម ម្ទេស និង​ជី​ចូល​ច្របល់​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​

ទីតាំងផ្សាយពាណិជ្ជកម្ម