ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន​ ៖ ​អាណា​ត្តិ​ទី​៦​នេះ យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍ​ន៏​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត

875
ចែករម្លែក

ដោយ : វ៉ៃកូ/​ស្វាយរៀង​ ៖ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ថ្ងៃទី​១៨​ខែកញ្ញា ឆ្នាំ​២០១៨ បាន​ថ្លែងថា ​នៅ​អាណា​ត្តិ​ទី​៦​នេះ យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍ​ន៏៏​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ក្នុងការ​ទាក់ទាញ​វិនិយោគ រោងចក្រ សហគ្រាស​ជាច្រើន​ទៀត​ឲ្យ​មាននៅ​ខេត្តស្វាយរៀង ដើម្បីអោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​កាត់បន្ថយ ភាពក្រីក្រ បង្កើន​ជីវភាព បាន​មួយកម្រិត​បន្ថែមទៀត​។​

​ការ​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោកស្រី​ដឹកនាំ​ក្រុមការងារ​ចុះ​ថ្លែងអំណរគុណ​ ដល់​កងក​ម្លាំ​ង​ទាំងបី​ប្រភេទ​រួមមាន នគរបាល កង​រាជា​វុ​ធ​ហត្ថ យោធា​នៅ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង ។​

​ថ្លែង​ក្នុងឱកាស​នោះ​លោកស្រី​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយ​ក៏បាន​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​​ទាំងអស់ ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ បាន​យ៉ាង​ល្អ​ក្នុងពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏​ដូច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន ក៏ដូចជា​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អា​ណ្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​។​

​លោកស្រី​បានបញ្ជាក់​ថាៈ ជ័យជំនះ​ទាំងនេះ​កើតចេញ​អំពី ​៖ ​ទី​១. ការចូលរួមរ​បស់បង​ប្អូន​ទាំងអស់គ្នា​, ​ទី​២. គណបក្ស ប្រជាជន​កម្ពុ​ជាមាន​គោលនយោបាយ​ច្បាស់លាស់ ១១​ចំណុច ដែល​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ, ​ទី​៣. អំពើ​ល្អ និង​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ ។

លោកស្រីបានបន្ដថា ​រដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៦​និង​បន្ត​អភិវឌ្ឍ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤​គឺ​ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស​ដែលជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​។​

​លោកស្រី​ក៏បាន​សូម​សំណូមពរ​ឲ្យ​កម្លាំង​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើអំពើ​ល្អ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ឲ្យ​បានល្អ និង​ត្រូវ យកចិត្តទុកដាក់​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរឡើង ហើយក៏​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​សកម្មភាព​បងតូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរនិង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តីសុខ​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ត្រូវអនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឲ្យ​ទទួលបាន​ជោគជ័យ​។​

​លោកស្រី ម៉ែន សំអន ក៏បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​និង​ផ្តល់ជូន​ថវិកា​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​និង​យោធា​ ដែល​កំ​ពុ​​ង​សាងសង់​អាគារ​ស្នាក់នៅ​នូវ​ថវិកា​មួយចំនួន ផ្តល់​ម៉ា​ស៊ី​ន​កុំព្យូទ័រ ម៉ាស៊ី​ន​ព្រី​ន​ធ័​រ​មួយ​កំំ​ប្លេ​រ​ផងដែរ​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម