ក្រុមហ៊ុន​ធំ​ពីរ​អំពាវនាវ​មហាជន​ចូលរួម​ជួយសង្គ្រោះ​គ្រូបង្វឹក​ឆ្កែ​ដ៏​ល្បីឈ្មោះ​

1038
ចែករម្លែក

​ភ្នំពេញ​៖ ក្រុមហ៊ុន​ធំ​ពីរ គឺ សប្បាយ​និង​ធនាគារ​ព្រី​នស៍ បានរៀបចំ​ពិធី​ប្រកាស​អំពាវនាវ​មហាជន ចូលរួម​ជួយសង្គ្រោះ​ជា​ថវិកា​តាម​ការគួរ​ដ​ល់ គ្រូបង្វឹក​ឆ្កែ​ដែល​ល្បីឈ្មោះ​គឺ លោក ហ៊ិ​ន រតនា ដែលជា​គ្រូបង្វឹក​ឆ្កែ​ហិត គ្រឿងញៀន​និង​មីន​ដ៏​ពូកែ​ត្រូវ​រថយន្ត បុក ហើយ​កិន​រងរបួស​ធ្ងន់ធ្ងរ ។

​ជា​បងថ្លៃ​របស់លោក ហ៊ិ​ន រតនា គឺ​លោក​ខ្លេ​ង សុខ​ហ៍ បាន​រៀបរាប់​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​ឱ្យដឹងថា ប្អូនប្រុស របស់លោក​ជា​កូន​ខ្មែរ​ធំ​ដឹងក្តី​នៅ អាម៉េរិក និង​ជា​គ្រូបង្វឹក​សុនខ​ដ៏​ល្បី​របស់ កម្ពុជា មានឈ្មោះ​បោះ​សំឡេង​កម្រិត អន្តរជាតិ​។ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨ លោក​រងគ្រោះ​ដោយ រថយន្តបុក​និង​កិន ជាហេតុ​នាំឱ្យ​រង របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ថៃ​។ គិត​ទាំង​ថ្លៃ​ព្យាបាល​នៅ ក្នុងស្រុក ការដឹក ជញ្ជូន​ទៅកាន់​ប្រទេស​ថៃ និង​ថ្លៃ ព្យាបាល​អស់​ប្រមាណ​ពី​៨​ទៅ​១០​ម៉ឺន ដុល្លារ គិត​ត្រឹម​ថ្ងៃទី ១៧ កញ្ញា ២០១៨ ហើយ​កំពុង​បន្ត​ស្នាក់នៅ​និង​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ ដែល​ខ្ទង់ ចំណាយ​ត្រូវ​ទ្រទ្រង់​បន្តបន្ទាប់​ទៀត​។

​លោក ជី សិលា នាយក​ប្រតិបត្តិ ក្រុមហ៊ុន Sabay បាន​ថ្លែងថា ដើម្បី​ជួយ សម្រួល​ដល់​ការ ចំណាយ​លើ​ថ្លៃ​ព្យាបាល ក្រុមហ៊ុន Sabay នឹងធ្វើ​យុទ្ធនាការ​មួយ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់ ក្រុមគ្រួសារ លោក ហ៊ិ​ន រតនា សម្រាប់​ការចំណាយ ដ៏​សន្ធឹកសន្ធាប់ លើ​ការព្យាបាល​។ យុទ្ធនាការ​ដើម្បី​អង្គាសប្រាក់​ខាងលើ នេះ (#​ស៊ូ​ស៊ូ​susu) គឺ​អាស្រ័យ​លើ​មហាជន​ជាធំ ។ ត្រង់ចំណុច​នេះ តួលេខ​នៃ យុទ្ធនាការ គឺ​ចង់ឱ្យ​ខាង​មហាជន​ជួយ វិភាគទាន​ឱ្យបាន​ប្រាំ​ពាន់​ដុល្លារ ហើយ សល់​មួយ​ម៉ឺន​ដុល្លារ ទៀត​ជា​បន្ទុក​របស់ ក្រុមហ៊ុន Sabay និង​ធនាគារ​ព្រី​នស៍​។ ឧទាហរណ៍​ថា បើសិនជា​អ្នកចូលរួម វិភាគទាន​មួយ​ដុល្លារ នោះ​ក្រុមហ៊ុន Sabay ក៏​ចូល មួយ​ដុល្លារ ហើយ​ខាង ធនាគារ​ព្រី​នស៍ ក៏​បរិច្ចាគ​មួយ​ដុល្លារ ដូចគ្នា​។ ដូច្នេះ​ក្រុមគ្រួសារ​ជន រងគ្រោះ (​ហ៊ិ​ន រតនា​) ទទួលបាន​បី​ដុល្លារ​។​


​ ​
​លោក ប៊ិន ដេ​វិ​ន នាយក ប្រតិបត្តិ​ធនាគារ ព្រី​នស៍ បាន​បញ្ជាក់ថា យុទ្ធនាការ​មួយ​នឹងត្រូវ រៀបចំឡើង ដើម្បី​ប្រមូល​ថវិកា​មួយ​ម៉ឺន​ប្រាំ​ពាន់ ដុល្លារ​សម្រាប់​ជួយសង្គ្រោះ​គ្រូបង្ហាត់ សុនខ​របស់​កម្ពុជា​ដ៏​ល្បី​លំដាប់​ពិភពលោក គឺ​លោក ហ៊ិ​ន រតនា ដែល រងគ្រោះថ្នាក់​ចរាចរ​កា​ល ពី​ចុងខែ សីហា​កន្លងទៅ ។ បច្ចុប្បន្ន​មនុស្ស​ដ៏ មាន​ទេពកោសល្យ​រូបនេះ​កំពុងតែ​សម្រាក​ព្យាបាល នៅ​ប្រទេស​ថៃ​នៅ ឡើយ​។ អាស្រ័យ​ដោយ​ការខ្វះខាត​លើ ការចំណាយ​ដ៏​ច្រើន​ក្នុងការ​ព្យាបាល ដែល​បញ្ជាក់​ពី​សំណាក់​ក្រុមគ្រួសារ​ជន រងគ្រោះ ទើប​ក្រុមហ៊ុន Sabay ផ្តួចផ្តើម គម្រោង មនុស្សធម៌​នេះ​ឡើង ដោយមាន ការចូលរួម​បរិច្ចាគ​ដោយ​ធនាគារ ព្រី​នស៍​។


​ ​
​យុទ្ធនាការ​នេះ ចាប់ផ្តើម ទទួល​ការរួមចំណែក​របស់​ម​ហា​ជន តាមរយៈ​គណនី​វី​ង​លេខ ០០៥៤ ៣៦០១ ដែលជា​គណនី​របស់លោក ហ៊ិ​ន រតនា​ដោយផ្ទាល់​។ ក្រុមការងារ យើង​នឹង​ព្យាយាម ប្រកាសប្រាប់​ពី​ចំនួន ទឹកប្រាក់​ដែល​យើង​ទទួលបាន​ពី មហាជន​ក្នុង​សកម្មភាព​មនុស្សធម៌ មួយ​នេះ​។ ការលះបង់ ឬ​រួមចំណែក របស់​អ្នក​ទោះ​តិចក្តី​ច្រើនក្តី គឺជា​ចំណែក​ដ៏​កក់ក្តៅ​ក្នុង ការជួយ​ជីវិត​របស់លោក ហ៊ិ​ន រតនា ៕ ដោយ​: បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម