នេះ​ជា​បង្អែម​ថៃ កុំ​ច្រឡំ​គិត​អី​ផ្សេង​!

2284
ចែករម្លែក

បង្អែម​នេះ​អាចធ្វើឱ្យ​ចង់​ក្អួតចង្អោរ ប៉ុន្តែ​អ្នកធ្វើ​បង្អែម​ក្នុងប្រទេស​ថៃ​ម្នាក់នេះ​កំពុង​ទទួលបាន​ការបញ្ជា​ទិញ​ដូច​ទឹកបាក់​ទំនប់​ចាប់តាំងពី​គាត់​ចាប់ផ្តើម​ឆ្លាក់​បង្អែម​របស់គាត់​ទៅ​ជា​រាង “​លាមក​ឆ្កែ​”​។​

​លោកស្រី វី​ឡៃ​វ៉ាន់ មី ង្វៀន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ចេញពី​ផ្ទះបាយ​តូច​មួយ​ក្នុងផ្ទះ​នៅ​ក្រុង​បាងកក​របស់គាត់ ដែលជា​កន្លែង​គាត់​ធ្វើ​បង្អែម​ចម្រុះ​ពណ៌ យ៉ាង​ដូច្នេះ “​វា​ចម្លែក គ្មាន​នរណាម្នាក់​ធ្វើ​នំ​រាង​ដូច​លាមក​ទេ​។ មនុស្ស​ចូលចិត្ត​វា​!!!”​។​

​បុគ្គលិក​ការិយាល័យ​អាយុ ៣០ ឆ្នាំ ដែល​ចំណាយពេល​ចុង​សប្តាហ៍​ធ្វើ​ការងារ​លក់ដូរ​តូចតាច​នេះ មានបទពិសោធន៍​ធ្វើ​បង្អែម​ច្រើន​មុខ មុនពេល​គាត់​ចាប់ផ្តើម​ទទួលបាន​ជោគជ័យ​ក្នុង​មុខរបរ​នេះ​កាលពី​ប៉ុន្មាន​ខែ​មុននេះ​។​

​បង្អែម​នេះ​ចាប់ផ្តើម នៅពេល​អតិថិជន​ម្នាក់​ស្នើឱ្យ​ឆ្លាក់​នំ “​រាង​មិនធម្មតា​” ហើយ​លោកស្រី​វី​ឡៃ​វ៉ាន់ បានសម្រេច​ចិត្ត​ធ្វើ​ឱ្យចេញ​ជា​រាង​អ្វីមួយ ដែល​ទាក់ទាញ​បំផុត គឺ លាមក​ឆ្កែ​។​

​លោកស្រី​និយាយថា “​ពួកគេ​ឃើញ​ភាគច្រើន​គឺ​រាង​ផ្កា ដូច្នេះ បង្អែម​រាង​លាមក​មើលទៅ​គួរឱ្យ​ចង់​សើច​ចំពោះ​ប្រជាជន​ថៃ​”​។​

​ឥឡូវ​បង្អែម​រាង​លាមក​ឆ្កែ​បាន​ក្លាយជា​បង្អែម​ពេញនិយម​បំផុត​មួយ ជាមួយ​ម្ចាស់​ហាង​លក់​នំ​រាង​លាមក​ឆ្កែ​នេះ​បាន ផលិត​នំ ១.០០០ ដុំ​ក្នុង​មួយខែ ដោយ​លក់​មួយ​ដុំ​ក្រោម ១ ដុល្លារ​៕

​មុខរបរ​នំ​រាង​លាមក​ឆ្កែ​កំពុង​ត្រូវប៉ាន់​នៅ​បាងកក​