បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​ពីរ​កន្លែង ឃាត់ខ្លួន​ថៅកែ​ពីរ​នាក់​

1175
ចែករម្លែក
  • 63
    Shares

ដោយ​: អង្គរតូច / សៀមរាប​: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ម៉ាស្សា ដែល​បង្កប់​សេវា​ផ្លូវភេទ​ពីរ​កន្លែង ឃាត់ខ្លួន​ស្ត្រី​ថៅកែ​ហាង​ពីរ​នាក់ និង​រំដោះ​នារី​បំរើការ​ក្នុង​ហាង​ចំនួន​៥​នាក់​។ ហេតុការណ៍​នេះ បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​១៧​ខែ​ក​ញ្ញ​ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

​លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ថៅកែ​ហាង​ម៉ាស្សា​ខាងលើ គឺ​បន្ទាប់ពី​សមត្ថ កិច្ច​ស្រាវជ្រាវ​ជាក់លាក់ និង​រកឃើញ​វត្ថុតាង​បទល្មើស​។ លោក​បន្តថា ជនសង្ស័យ​ទី​១​ឈ្មោះ​ទុយ ស្រីមុំ ភេទ​ស្រី​អ​យុ​៣៧​ឆ្នាំ ស្រុកកំណើត​ភូមិ​ចុង​ឃ្នៀង សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។​មុន​ចាប់ខ្លួន​រស់នៅ​ទីតាំង​ម៉ាស្សា យីហោ​999 ភូមិ​ត្រៀក​សង្កាត់​សៀមរាប​។​ទី​២​ឈ្មោះ​ថៃ នី ភេទ​ស្រី​អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ផ្កាដូង ឃុំ​ក្រូចឆ្មា ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម​។ មុន​ចាប់ខ្លួន​រស់នៅ​ហាង​ម៉ាស្សា​យីហោ 7777 ក្នុងភូមិ​កើតហេតុ​។ ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​។ ចំណែក​នារី​រងគ្រោះ​៥​នាក់ ដែល​សុទ្ធសឹង​ជា​អនីតិជន បានប្រគល់​អោយទៅ​មន្ទីរ សង្គម កិច្ច​ដើម្បី​អប់រំ​កែប្រែ​និង​ផ្តល់​ជំនាញ​ផ្សេងៗ​ដែល​ពួ ក​គាត់​អាច​ទទួលយកបាន​។​

​លោកនាយ​ការិយាល័យ អោយដឹងទៀតថា នៅក្នុង​ក្រុង​សៀមរាប មាន​ហាង​ម៉ាស្សា​ចំនួន ៨២​កន្លែង​ភាគច្រើន​មិនមាន​ច្បាប់​។ ក្នុងនោះ​មាន​ថៅកែ​ជា​ជនជាតិ​វៀតណាម​៦​កន្លែង​គឺ​គ្មាន​ច្បាប់​នោះទេ​។ លោក​បន្ថែមថា ចំពោះ​ហាង​ម៉ាស្សា​ដែល​មិនមាន​ច្បាប់ គឺ​កំពុង​រងចាំ​ចំណាត់ ការ​ពី​ថ្នាក់លើ ថា​ត្រូវមាន​វិធានការ​យ៉ាងណា​។​

​ចំណែក​មន្ត្រី​មន្ទីរ​សង្គមកិច្ច​បានបញ្ជាក់​ថា រាល់​ជនរងគ្រោះ​ដែល​ទទួល​ពី​សមត្ថកិច្ច បើ​ពួកគាត់​ជា​អនីតិជន គឺអាច​ឲ្យ​ពួកគាត់​ចូលរៀន​វិញ ប្រសិនបើ​គាត់​ចង់​បន្ត​ការសិក្សា​។ តែ​ចំពោះ​អ្នក​ពេញវ័យ គឺ​អប់រំ​ផ្លូវចិត្ត​និង​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​វិញ​។ ប្រភព​បញ្ជាក់ថា ស្ត្រី​ដែល​បានទទួល​ការអប់រំ ពី​មន្ទីរ​សង្គមកិច្ច ភាគច្រើន​ពេល​ត្រឡប់ទៅផ្ទះ​វិញ គាត់​តែងតែ​ប្តូរ​មុខរបរ​។​គឺ​មិន​ចូលទៅ​ធ្វើការ​ជា​អ្នក​ម៉ាស្សា​ទៀត​ទេ​។ ចំណុច​នេះ សបញ្ជាក់​អោយឃើញថា ពេលខ្លះ​ពួកគាត់​មិនបាន​ឆ្លងកាត់​ការអប់រំ ពួកគាត់​អាច ធ្វើ​អ្វីដែល​ខ្លួន​មិនគួ​ធ្វើ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម