តោះ​ចូលរួម​ទាំងអស់គ្នាៈ​ពីរ​ស្ថាប័ន​រួមគ្នា​ប្រកាស​កម្មវិធី​ប្រកួត​វីដេអូ​ខ្នាត​ខ្លី ក្រោម​ប្រធានបទ «​អភិរក្ស​ជីវៈចម្រុះ​ក្នុងប្រទេស​កម្ពុជា និង​រួមគ្នា​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​

1460
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​,​មូល​សម្បត្តិ​/ភ្នំពេញៈ ក្រសួងបរិស្ថាន សហការ​ជាមួយ ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​អប្សរា​បានប្រកាស​អំពី កម្មវិធី​ប្រកួត​វីដេអូ​ខ្នាត​ខ្លី​ស្តី ពី​បរិស្ថាន ពានរង្វាន់​អប្សរា ក្រោម​ប្រធានបទ «​អភិរក្ស​ជីវៈចម្រុះ​ក្នុងប្រទេស​កម្ពុជា និង​រួមគ្នា​ចូលរួម​កាត់ បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​»​។​

​ទិដ្ឋភាព​នៃ​សន្និសីទកាសែតប្រកាស​ប្រកួត​វីដេអូ​ខ្នាត​ខ្លី​ស្តីពី​បរិស្ថាន​

​បញ្ជាក់​នៅក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​អ្នករៀបចំ​កម្មវិធី​បាន​ប្រាប់​ដល់​អ្នកកាសែត​អំពី​ធ្វើការ​ផ្សព្វផ្សាយ​ជូន​សាធារណជន ក៏ដូចជា​យុវជន​ដែលមាន ចំណាប់អារម្មណ៍ និង​យុវជន​ដែលមាន​ដែលមាន​អាជីព​ក្នុង​ការផលិត​វីដេអូ​បែប​ខ្នាត​ខ្លី​ស្រាប់​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​។​ការគ្រប់គ្រង​បរិស្ថាន​ប្រកប ដោយ​ចីរភាព នឹង​ក្លាយជា​មធ្យោបាយ​ដ៏​ចំ​បាច់​មួយ​ក្នុងការ​ការពារ និង​ដោះស្រាយ​នូវ​រាល់​ការធ្លាក់ចុះ នៃ​ធនធានធម្មជាតិ និង​បញ្ហា​បរិស្ថាន​។ ការអប់រំ និង​ការផ្សព្វផ្សាយ​របស់​យុវជន​ទៅលើ​យុវជន​ដទៃទៀត និង​ជាមួយ​ប្រជាពលរដ្ឋ ពី​បញ្ហា​ប៉ះពាល់​អនាម័យ​និង​បរិស្ថាន ជាពិសេស​ការ​ទុកដាក់​សំរាម​បានល្អ នាំ​ឲ្យ​មនុស្ស​មាន​សុខ​ភាពល្អ ភូមិដ្ឋាន​ស្រស់ស្អាត និង​ទីក្រុង​ប្រកបដោយ​ភាព​ទាក់ទាញ​។​

​លោក ខ្វៃ អាទិ​ត្យា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​អប្សរា បានឱ្យដឹងថា ការប្រឡង ប្រណាំង​វីដេអូ​ខ្លី​របស់​យុវជន​ស្តីពី​បរិស្ថាន ក្រោម​ប្រធាន​ប​ទៈ មនុស្ស និង​ធម្មជាតិ​នេះ ទី​១. បានផ្តល់ ឱកាស​សម្រាប់​យុវជន​កម្ពុជា អាយុ​ចន្លោះ​ពី​១៨​ឆ្នាំទៅ​២៣​ឆ្នាំ បាន​បញ្ចេញស្នាដៃ និង​គំនិត​ច្នៃប្រឌិត ដើម្បី​ចូលរួម​អប់រំ និង​ផ្សព្វផ្សាយ​បរិស្ថាន​។ ២.​យុវជន​ខ្លួនឯង​ស្វែងយល់​ពី​កិច្ចការពារ និង​អភិរក្ស​ធនធាន ធម្មជាតិ​។ ៣. បណ្តុះ​គំនិត​យុវជន​អោយ​ស្រឡាញ់​បរិស្ថាន ចូលរួម​ការពារ​បរិ​ស្ថាន​។​
​ចំណែក​លោកស្រី ងិន លី​ណា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​ជំរុញ និង​គាំទ្រ លើកទឹកចិត្ត ក្នុងការ​បង្កើតឱ្យមាន​កម្មវិធី​ប្រឡង​វីដេអូ​ខ្លី​ដែល​ផ្ត​ផ្តោត​សំខាន់​លើ​ការ គ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​កិច្ច​គាំពារ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ដែលជា​គោល ដៅ​ស្នូល​របស់​ក្រសួង​បរិស្ថាន ជាពិសេស​ការកាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក ហើយ​កម្ម​វី​ធី​ខាងលើនេះ អាច​ទទួល បាន​នូវ​សារ​ជាច្រើន​តាម​រយៈ​វីដេអូ​ខ្លី​របស់​យុវជន ដើម្បី​អប់រំ និង​ផ្សព្វផ្សាយ​បន្ត ដល់​ប្រជាពលរដ្ឋ​ឲ្យ​ផ្លាស់ ប្តូរ​ទម្លាប់​បំផ្លាញ​បរិស្ថាន ងាក​មក​ស្រឡាញ់ និង​ការពារ​ភពផែនដី​។

​សូមបញ្ជាក់ថា សម្រាប់​ជ័យលាភី​នៅក្នុង​កម្មវិធី​នេះ មានការ​បែងចែក​ជា​បី​ចំណាត់ថ្នាក់ គឺ​ចាប់ពី​លេខ​១​ដល់​លេខ​៣ ។​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពាន​មួយ លិខិត​សរសើរ​មួយ​និង​ទឹកប្រាក់​ប្រាំ​លាន​រៀល ។​ចំណាត់​ថ្នាក់​លេខ​២ ទទួលបាន​ពាន​មួយ លិខិត​សរសើរ​មួយ​និង​ទឹកប្រាក់​បី​លាន​រៀល​។ ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ពាន​មួយ លិខិត​សរសើរ​មួយ និង​ទឹកប្រាក់​ពីរលាន​រៀល​។​ចំណែក​ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​ពាន​មួយ លិខិត​សរសើរ​មួយ និង​ទឹកប្រាក់​មួយ​លាន​រៀល​។
​ក្រសួង​ប្រកាស​ថាបើ​​បេក្ខជន​​មាន​​ចំណាប់​អារម្មណ៍ សូម​ទំនាក់ទំនង ទូរស័ព្ទ​លេខ 010737495/011354726 ,Email :hemchandararet19@gmail​និង​facebook page : កម្មវិធី​ប្រកួត​វីដេអូ​ខ្នាត​ខ្លី​ស្តីពី​បរិស្ថាន​៕សរន

​ទិដ្ឋភាព​នៃ​សន្និសីទកាសែត​ប្រកាសប្រកួត​វីដេអូ​ខ្នាត​ខ្លី​ស្តីពី​បរិស្ថាន​