​កញ្ញា​សេង​សូ​ណា​ត្រូវ​ក្រសួង​វប្បធម៌​ផ្អាក​ការងារ​សិល្បៈ​រយៈពេល​មួយឆ្នាំ​

1900
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​កញ្ញា​សេង​សូ​ណា​តារា​សម្តែង​ដែល​និយម​ស​ម្ញ៉ែ​ង​ដើមទ្រូង​បង្ហាញ​ទស្សនិកជន​ឱ្យ​ភ្លឹក​នឹង​សម្រស់​របស់​នាង​ត្រូវ​ក្រសួង​វប្បធម៌​បាន​ផ្អាក​ការសម្តែង​រយៈពេល​មួយឆ្នាំ​ពេញ​តែម្តង​។​គិត​ចាប់ពី​ថ្ងៃទី​១៦​សីហា​២០១៨​ដល់​ថ្ងៃទី​១៦​សីហា​២០១៩​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ២០១៨​។

​យោងតាម​សេចក្តីប្រកាស ១៦១ ប្រ​.​ក ចុះ​ថ្ងៃទី​១៤ តុលា ២០១៧ ស្តីពី​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​។ សេចក្តីសម្រេច​លេខ​៥៨​ស​.​ស​.​រ​ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​នៃ​ក្រមសីលធម៌​អ្នកសិល្បៈ​នា​ថ្ងៃទី​១៦​ខែសីហា​២០១៨​។​

​សេចក្តីប្រកាស​បន្ថែមថា​ផ្អែក​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​នៃ​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​កាលពី​ថ្ងៃទី​១៦​សីហា​កន្លងទៅ​បានសម្រេច​ដាក់ពិន័យ​ផ្អាក​តារា​សម្តែង​កញ្ញា​សេង​សូ​ណា​មិន​ឱ្យធ្វើ​សកម្មភាព​ពាក់ព័ន្ធ​និង​វិស័យ​សិល្បៈ​គ្រប់​រូបភាព​។​ក្នុងនោះ​រួមមាន​៖​ការសម្តែង​ថត​ខ្សែភាពយន្ត​ខារ៉ាអូខេ​,​ស្ព័ត​,​ចម្រៀង​បង្ហាញមុខ​នៅតាម​កញ្ចក់​ទូរទស្សន៍​…..​ជាដើម​រយៈពេល​មួយឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១៧ សីហា ២០១៨ ដល់​ថ្ងៃទី​១៧ សីហា ២០១៩ ។

​ដោយ​មូលហេតុ​តារា​សម្តែង​រូបនេះ​តែងតែ​នៅ​បន្ត​ការប្រើប្រាស់​សម្លៀកបំពាក់​និង​ឥរិយាបថ​ធ្វើអោយប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​តាមរយៈ​ការថត​ខ្សែភាពយន្ត​និង​បណ្តាញ​ព័ត៌មាន​៕S/

​កញ្ញា​សេង​សូ​ណា​ត្រូវ​ក្រសួង​វប្បធម៌​ផ្អាក​ការងារ​សិល្បៈ​រយៈពេល​មួយឆ្នាំ​

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម