សាងសង់​បង្គន់​សាធារណៈ​ថ្មី​បំពាក់​ដោយ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទំនើប​ជាង​២០​បន្ទប់​នៅ​តំបន់​លំហែរ​

1172
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​រៀបចំ​សាងសង់​បង្គន់​សាធារណៈ​ថ្មី ដោយ​បំពាក់​គ្រឿង​សម្ភារៈ​បរិក្ខារ​ទំនើបៗ ជាង​២០​បន្ទប់​នៅ​តំបន់​លំហែ​កំសាន្ត​នានា ពិសេស​នៅតាម​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី និង​តំបន់​សួនច្បារ​ច្រាំងទន្លេ​ជ្រោយចង្វា ដើម្បី​លើក​សោ​ភណ្ឌ​ភាព​និង​បរិស្ថាន​ល្អប្រសើរ​នៅ​រាជធានី​ភ្នំពេញ​ផង ហើយ​បង្គាន់​អនាម័យ​ទាំងនេះ ក៏មាន​បង្គាន់​អនាម័យ​សំរាប់​ជនពិការ​ផងដែរ​។​
​កាលពី​រសៀល​ថ្ងៃទី​១៨​កញ្ញា​នេះ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​មក​លំហែ​កំសាន្ត​នៅ​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី និង​តំបន់​សួនច្បារ​ច្រាំងទន្លេ​ជ្រោយចង្វា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​
​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ក៏បាន​ឱ្យដឹង​ដែរ​ថា​៖​នៅពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​រៀបចំ​សាងសង់​បង្គន់​សាធារណៈ​ថ្មី ដែលមាន​បន្ទប់ទឹក​បុរស​ចំនួន ១០​បន្ទប់ បន្ទប់ទឹក​ស្ត្រី​ចំនួន ១០​បន្ទប់ បន្ទប់​ជនពិការ​ចំនួន ១​បន្ទប់ និង​កន្ថោរ​នោម​បុរស​ចំនួន ១៤​កំ​ប្លេ​រ និង​បំពាក់​ដោយ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទំនើបៗ សម​ទៅតាម​ការអភិវឌ្ឍ​រប​ស់រាជ​ធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេចរ​អគ្គម​ហា​សេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ