អាជ្ញាធរ​ស្រុក​ពួក ធ្វើការ​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប​

1076
ចែករម្លែក

​ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក ស៊ិន ចាន់ថុល អនុប្រធាន​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក​ពួក បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​, កម្លាំង​សហគមន៍​នេសាទ​ឃុំ​កែវ​ពណ៌​សសរស្ដម្ភ​, ល្វា​, មុខ​ម៉ែន​, ព្រៃ​ជ្រូក និង ពោធិ​ទ្រាយ សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប បានធ្វើការ​ចុះបង្ក្រាប​ប​ទ​ល្មើស​នេសាទ​ខុសច្បាប់ ដែល​ស្ថិតនៅ​ចំណុច​ភូមិសាស្ត្រ​បឹង​ទន្លេសាប និង​បានធ្វើ​ការបំផ្លាញ​ឧបករណ៍​នេសាទ​ទាំងនោះ​ផងដែរ​។​

​សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងផង​ដែរ​ថា បទល្មើស​នេសាទ​ខុសច្បាប់ នៅ​បឹង​ទន្លេសាប គឺ​នៅតែមាន ហើយ​ចំពោះ​លទ្ធផល​ចុះបង្ក្រាប​នៅថ្ងៃនេះ គឺ​សមត្ថកិច្ច​បានធ្វើការ បង្ក្រាប និង​ដកហូត​បាន​វត្ថុតាង ដែល​ឧបករណ៍​ខុសច្បាប់​បាន​មួយចំនួន មានដូចជា ដែលជា​លទ្ធផល​បំផ្លាញ​អ៊ុយ​ស្បៃ​មុង​ចំនួន​៩៩​គ្រឿង , សាច់​មុង​ប្រវែង​៣.៨៥០​ម៉ែត្រ , ចំរឹង​ចំនួន​២.៨៥០​ដើម និង កូន​ត្រី​ចំរុះ​ចំនួន​១៩០ គីឡូក្រាម​។

​ចំពោះ​កូន​ត្រី​ចំរុះ​ចំនួន​១៩០​គីឡូក្រាម សមត្ថកិច្ច​បានធ្វើការ​ព្រលែង​ចូលទៅ​ក្នុ​បឹង​ធម្មជាតិ​វិញ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម