​ចាប់​ជន​ម្នាក់​ករណី​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ពី​មន្ទីរពេទ្យ​

934
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​បាន​ជាប់​ខ្នោះ​សមត្ថកិច្ច​បន្ទាប់ពី​ដឹក​ប្រពន្ធ​និង​កូន​មក​ពេទ្យ​ហើយ​បែរជា​បន្លំ​លួច​កាបូប​នៅក្នុង​គ្លីនិក​ត្រូវ​បុគ្គលិក​ឃើញ​ទាន់​ក៏​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​គ្លីនិក​បន្លឺ​ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨​។

​ម្ចាស់​គ្លីនិក​មានឈ្មោះ​ឃឹម​រ៉ានី​ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​ទ្រព្យសម្បត្តិ​ដែល​នៅក្នុង​កាបូប​នោះ​រួមមាន​ប្រាក់​២.៨០០​ដុល្លារ​លុយ​ខ្មែរ​មួយ​លាន​រៀល​ទូរស័ព្ទ​៧​គ្រឿង​ម៉ាក​សាំ​ស៊ុ​ង​៥​គ្រឿង​អាយ​ហ្វូ​ន​២​គ្រឿង​។​ជនសង្ស័យ​មានឈ្មោះ​ឡូ​ចណេ​ត​ភេទ​ប្រុស​អាយុ​៣៥​មាន​ទីលំនៅ​ភូមិ​កប់​កណ្តឹង​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជិះ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​សរ​។​

​តាម​ប្រ​ភ​ព័ត៌មាន​ពី​ម្ចាស់​គ្លីនិក​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង​ដឹក​ប្រពន្ធ​និង​កូនប្រុស​តូច​ពីរ​នាក់មក​ឈប់​នៅមុខ​គ្លីនិក​។​រួច​ប្រពន្ធ​បាន​បីកូន​និង​ដឹក​ដៃ​កូនប្រុស​ម្នាក់ទៀត​ដើម្បី​ចូល​ពិនិត្យ​កូន​នៅក្នុង​គ្លីនិក​នេះហើយ​ជនសង្ស័យ​ជា​ប្តី​បាន​ដើរចូល​តាម​ពីក្រោយ​ក្នុង​គ្លីនិក​។

​ប្រភព​ដដែល​បន្តទៀត​ថា​ខណៈ​ដើរចូល​ទៅក្នុង​ឃើញ​មាន​ឱកាសល្អ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាបូប​លុយ​ដែល​ជនរងគ្រោះ​បានដាក់​ទុក​នៅលើ​តុ​ក្បាល​គ្រែ​អ្នកជំងឺ​។​រួច​ដើរ​ចេញមកក្រៅ​ស្រាប់តែ​ពេលនោះ​បុគ្គលិក​ពេទ្យ​ឃើញ​ទាន់​ក៏​ផ្អើលឆោឡោ​បង្ក​ឲ្យ​មាន​ការណ៍​នាំគ្នា​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទទួល​សង្កែ​ទី​២​ចាត់ការ​តាមច្បាប់​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​កាបូប​លុយ​និង​ទូរស័ព្ទ​ឱ្យ​ជនរងគ្រោះ​វិញ​។​បន្ទាប់ពី​ឃាត់ខ្លួន​កំលាំង​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕S/​

ចាប់​ជន​ម្នាក់​ករណី​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ក្នុង​មន្ទីរពេទ្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម