​កាត់ទោស​អតីត​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ករណី​រំលោភ​លើ​ទំនុកចិត្ត​

1011
ចែករម្លែក

(​ភ្នំពេញ​)៖​សំណុំរឿង​អតីត​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឌែ​លតា (Delta) និង បក្ខពួក​ពីរ​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ បាន​បើកសវនាការ​ជំនុំជម្រះ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ដែលមាន​ទឹកប្រាក់រ​ហូ​តដល់​ជាង​២​លាន​ដុល្លារ​អាមេរិក ។​

​ប្រភព​ព​៧​ត៌មាន​បាន​ឲ្យ​ដឹងថា​ជនជាប់ចោទ​ទាំង​៣​នាក់​មានឈ្មោះ ថា ថុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អតីត​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Delta ឈ្មោះ វុ​ធ ប៊ុណ្ណា​រ៉ែ​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Delta និង​ឈ្មោះ សុខ ច័ន្ទ​លំអង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Delta ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ថា ថុ​ន ហើយ​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្រៅ​ឃុំ​។​

ប្រភព​ដដែល​បាន​បន្តថា​ពួកគេ​ទាំង​៣​នាក់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​”​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ឬ​បុគ្គល​ផ្សេងទៀត​”​តាម​មាត្រា​៣៩១ និង​មាត្រា​៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៦ ៕S/​ដោយ​៖​ឆាយា​នាថ​

​កាត់ទោស​អតីត​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ករណី​រំលោភ​លើ​ទំនុកចិត្ត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ