តារា​សិច ស្ត​មមី ដា​នី​ញែ​ល ហៅ​សិច​ជាមួយ​ត្រាំ​ថា “​រំភើប​តិច​បំផុត​” មិន​ធ្លាប់​ជួប និង លាតត្រដាង​ថា គាត់​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ខណៈ​នាង​កំពុង​នៅ​ជាមួយ​គាត់​

1815
ចែករម្លែក

​តារា​សិច នាង​ស្ត​មមី ដា​នី​ញែ​ល បានផ្តល់​ព័ត៌មាន​លម្អិត​ថ្មី​អំពី​ការ​រួមភេទ​ជាមួយ​ដូ​ណា​ល់ ត្រាំ នៅក្នុង​សៀវភៅ​ថ្មី​របស់​នាង ប៉ុន្តែ​បាន​ផ្តល់នូវ​ការវាយតម្លៃ​មិនល្អ​ចំពោះ​អនាគត​អគ្គមេបញ្ជាការ​អាមេរិក​រូបនេះ​។​

​នាង ដា​នី​ញែ​ល ដែល​អះអាងថា​នាង​មានអីៗ​ជាមួយ​លោក​ត្រាំ​នៅ​រមណីយដ្ឋាន​វាយ​កូន​ហ្គោល​មួយ​របស់លោក​ត្រាំ​នៅ​តំបន់ Lake Tahoe ក្នុង​ឆ្នាំ ២០០៦ បានសរសេរថា “​វា​ប្រហែល​ជាការ​រួមភេទ​រំភើប​តិច​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​ជួប ប៉ុន្តែ​ច្បាស់​ណាស់​ថា​គាត់​មិនបាន​ចែករំលែក​គំនិត​នេះ​នោះទេ​”​។​

​នាង​ក៏បាន​ជួប​គាត់​ម្តងទៀត​ផងដែរ​នៅ​ខែកក្កដា​ឆ្នាំ ២០០៧ នៅ​សណ្ឋាគារ Beverly Hills Hotel ដែល​នាង​ធ្លាប់បាន​រៀបរាប់​ខ្លះៗ​ពីមុន​ដែរ​នៅលើ​កម្មវិធី “60 Minutes”​។​

​នាង​បានសរសេរថា នាង​បាន​នៅ​ជាមួយ​លោក​ត្រាំ​ក្នុង​បន្ទប់​សណ្ឋាគារ​មើល​ការចាក់ផ្សាយ​កម្មវិធី “Shark Week” នៅពេលដែល​អនាគត​អ្នកនយោបាយ​រូបនេះ​បានទទួល​ទូរស័ព្ទ​ហៅចូល​ពី​ព្រឹទ្ធសមាជិក​ជំនាន់​នោះ គឺ​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។​

​ដា​នី​ញែ​ល​បានសរសេរថា «​បន្ទាប់មក ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ចម្លែក​ថែមទៀត​នោះ គឺ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​តេ​ទូរស័ព្ទ​មក​។ គាត់ (​ត្រាំ​) បាន​សន្ទនា​ទាំងស្រុង​អំពី​ការប្រណាំង​ប្រជែង​ការបោះឆ្នោត ដោយនិយាយ​ដដែលៗ​អំពី​ផែនការ​របស់ “​យើង​”»​។​

​តារា​សិច​រូបនេះ​បានចាត់ទុក​ឧបទ្ទវហេតុ​នៅក្នុង​សៀវភៅ​កម្រង​អនុស្សាវរីយ៍​ថ្មី​របស់​នាង​ថា​ជា “​ការ​បកអាក្រាត​ពេញលេញ​”៕ ដោយ៖ កញ្ញាដាលីស

ស្ត​មមី ដា​នី​ញែ​ល ហៅ​សិច​ជាមួយ​ត្រាំ​ថា “​រំភើប​តិច​បំផុត​” មិន​ធ្លាប់​ជួប​ពីមុនមក
នាង​ដា​នី​ញែ​ល​អះអាងថា​ពេល​នាង​កំពុង​នៅ​ជាមួយ​ត្រាំ លោកស្រី​គ្លី​ន​តុ​ន​បាន​តេ​ទូរស័ព្ទ​មក​ត្រាំ​និយាយ​រឿង​នយោបាយ

ទីតាំងផ្សាយពាណិជ្ជកម្ម