​ផ្ទះស្បូវ​១​ខ្នង​នៅ​ស្រុក​ប​វេ​ល​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​ដោយ​ក្មេងស្រី​លេង​ភ្លើង​

1225
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា​ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​ដោយ​ភ្លើង​ឆេះ​ផ្ទះ ០១​ខ្នង​នៅ​ចំណុច​ភូមិ​បឹង​ប្រាំ​ឃុំ​បឹង​ប្រាំ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​បង្កឡើង​ដោយ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​លេង​ភ្លើង​ពេល​ជីដូន​រវល់​ដើរទៅ​ផ្ទះ​អ្នកជិតខាង​។​

​លោក​វរ​សេនី​យ័​ទោ សុខ សារិន អធិការនគរបាល​ស្រុក​ប​វេ​ល​បានអោយដឹងថា​ម្ចាស់​​ផ្ទះ​ដែល​ភ្លើង​ឆេះ​ម៉ដ្ឋ​មានឈ្មោះ​ឡ​ម ទូច ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។ ផ្ទះ​នេះ​មាន​ទំហំ ៤​ម៉ែត្រ គុណ​៥​ម៉ែត្រ ប្រក់​ស្បូវ​ជញ្ជាំង​ស្បូវ​ខូចខាត​ទាំងស្រុង​។ ក្នុងនោះ​សម្ភារៈ​ឆាបឆេះ​រួមមាន ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង អង្ករ ០១​ការុង ស្មើ​៥០​គីឡូក្រាម ប្រាក់​ចំនួន​១២០.០០០​រ (​ដប់​ពីរម៉ឺន​រៀល​) សៀវភៅ​គ្រូ​សារ សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត ប្លង់ដី​ឡូ​តិ៍ ប្លង់ដី​កសិកម្ម និង​សំភារៈប្រើប្រាស់​មួយចំនួនទៀត​។

​លោក​អធិការ​ស្រុក​បានបញ្ជាក់​ចំពោះ​មូលហេតុ​គឺ​បណ្តាលមកពី ចៅស្រី​បង្កើត​ឈ្មោះ ឆាយ​.​អ៊ី​អាយុ ០៤​ឆ្នាំ លេង​ភ្លើង​ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​ជញ្ជាំង​ស្បូវ​ខណៈពេល​យាយ​មិន​នៅផ្ទះ​រវល់​ដើរទៅ​ផ្ទះ​អ្នកជិតខាង​។​

ហេតុការណ៍​ខាងលើនេះ រថយន្ត​ពន្លត់​អគ្គិភ័យ មិន​បានចេញ​ប្រតិបត្តិការ​ទេ ដោយសារ​ចម្ងាយ​ផ្លូវ​ឆ្ងាយ (២៩​គីឡូម៉ែត្រ ពី​ស្ថានីយ៍​ពន្លត់​អគ្គិភ័យ​) ពុំមាន​ផ្លូវ​ចូលដល់​ផ្ទះកើតហេតុ និង​ពេល​ទទួល​ព័ត៌មាន​ប្រជាពលរដ្ឋ​និង​អ្នកជិតខាង​បាន​ជួយ​ពន្លត់​និង​គ្រប់គ្រង​ដែរ​តែ​មិន​អាចជួយ​អន្តរាគមន៍​ទាន់​ឡើយ​ព្រោះ​ផ្ទះ​សង់​ពី​ស្បូវ​ទាំងអស់​។​

បច្ចុប្បន្ន​សមត្ថ​កិ​ច​ក្ច​បាន​ចុះជួយ​រៀបចំ​និង​ធ្វើ​របាយការណ៍​ទៅ​មេឃុំ​ដើម្បី​សុំ​ជំនួយ​បឋម​ពីសា​ខា​កាកបាទក្រហម​ខេត្ត​រួចហើយ​៕S/

​ផ្ទះស្បូវ​១​ខ្នង​នៅ​ស្រុក​ប​វេ​ល​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​ដោយ​ក្មេងស្រី​លេង​ភ្លើង​

​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ