ប៉ូលិស​ថៃ​ចាប់បាន​ថ្នាំញៀន​១០​លាន​គ្រាប់ និង​ហេ​រ៉ូ​អ៊ី​ន​៣៧​គីឡូក្រាម​

644
ចែករម្លែក

ប៉ូលិសថៃកាលពីថ្ងៃអង្គារទី១៨កញ្ញាបានប្រកាសអំពីការចាប់បានថ្នាំញៀនធំៗ៣ករណី រួមមានថ្នាំគ្រាប់មេតំហ្វេតាមីន១០លានគ្រាប់ និងហេរ៉ូអ៊ីន៣៧គីឡូក្រាម ដែលលាក់ក្រោមបាវជីអាចម៍មាន់។

ប៉ូលិសបាននិយាយថា មនុស្ស៤នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីថ្នាំមេតំហ្វេតាមីននិងហេរ៉ូអ៊ីន ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យមុនក្នុងរថយន្តមួយបាំងកន្លះមួយដែលលាក់ក្រោមបាវជីអាចម៍មាន់។ការចាប់ខ្លួននិងថ្នាំញៀននេះ ធ្វើឡើងក្រោយមានការផ្តល់ព័ត៌មានសម្ងាត់។

ក្នុងករណីមួយទៀត ប៉ូលិសបាននិយាយថាមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរិ៍មុន និងចោទប្រកាន់ពីបទមានថ្នាំញៀនមេតំហ្វេតាមីនក្រាមចំនួន២.០៦០ក្រាម។ក្នុងករណីទី៣ ប៉ូលិសបានរឹបអូសយកបានកញ្ឆា៩១៧គីឡូក្រាមកាលពីថ្ងៃព្រហស្បតិ៍មុន និងចាប់ខ្លួនមនុស្ស៦នាក់៕ដោយ៖វាសនា

ប៉ូលិសឈរយាមនៅមុខថ្នាំញៀនដែលរឹបអូសបាននៅសន្និសីទកាសែតមួយនៅក្រុងបាងកកកាលពីថ្ងៃ១៨កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម