​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ត​ចុះ​ជួប​ជាមួយ​កម្មករនិយោជិត​ជិត​៣​ម៉ឺន​នាក់​នៅ​ខេត្តកំពង់ស្ពឺ​

1209
ចែករម្លែក

​ដោយ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកញ្ញា​ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​អញ្ជើញ​ជួប​សំណេះ​សំ ណា​ល​ជាមួយ​កម្មករ កម្មការិនី សរុប​ប្រមាណ ២៧.៤៤៤​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៤​នៅក្នុង​ខេត្តកំពង់ស្ពឺ​។​កិច្ច​សំណេះសំណាល​នេះ​នឹង​ធ្វើឡើង​នៅ​ភូមិ​ស្វាយទាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា​រោងចក្រ សហគ្រាស​ទាំង ២៤ ដែល​វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ២៣ និង​កូរ៉េ​ចំនួន ១​។ រោងចក្រ​ទាំងនេះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ៨ , ផលិត​ស្បែកជើង​ចំនួន ១០, បោកគក់​ចំនួន​៤, ផលិត​តុក្កតា​ចំនួន​១ និង ផលិត​ដើម​ណូអែល​ចំនួន ១​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ផលិតផល​ផលិត​ចេញពី​រោងចក្រ​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុងប្រទេស​ផងដែរ ។ តាមរយៈ​រោងចក្រ សហ​គ្រា​ទាំងនេះ បាន​បង្កើត​នូវ​មុខរបរ និង​ការងារ​បន្ថែម​ជាច្រើន​ក្នុង​មូល ដ្ឋា​ន​ដូចជា​ជួល​ផ្ទះ លក់​ម្ហូបអាហារ ដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​ទៀត​។​

​ខេត្តកំពង់ស្ពឺ ជា​ខេត្ត​មួយ​ធ្លាប់ជា​តំបន់​ប្រយុទ្ធ​ដ៏​ស្រួចស្រាវ​ផងដែរ​កាលពី​អតីតកាល ហើយក៏​ជា​ខេត្ត​ដែល​ធ្លាប់តែ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​។ ក្រោយ​កម្ពុជា​បាន​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​ទាំងស្រុង​ចាប់ពី​ឆ្នាំ​១៩៩៨ ខេត្តកំពង់ស្ពឺ កំពុង​ប្រែ​ក្លាយទៅជា​ខេត្ត​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ឧស្សាហកម្ម នាពេល​ពេល​បច្ចុប្បន្ននេះ ពោល​មិនមែន​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​តែមួយ​មុខ​ដូច​ពី​អតីតកាល​ទៀត​នោះឡើយ​។

​បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន ២២៨ មាន​កម្មករ និយោជិត ១០២,៧៣៦​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ ២៤៧​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​រោងចក្រ​កាត់ ដេរ​សម្លៀកបំពាក់ និង​ផ​កិត​ស្បែក​ជើងមាន​ចំនួន​១០៩ មាន​ចំនួន​១០៩ មាន​កម្មករ និយោជិត ៩៦,៥៤៧​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ២៣២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សូមបញ្ជាក់ថា ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​ខ្លាំងក្លា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី​តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​។

រយៈពេល​ជាង​មួយឆ្នាំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ​កម្មការិនី ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន ក្រុម​សរុប​ចំនួន​៥៦​លើក ដែលមាន​អ្នក​ចូល រួម​សរុប ៧៩៣,៧៨៣​នាក់​។ សម្រាប់​ខេត្តកំពង់ស្ពឺ​នេះ​ជា​លើក​ទី ៤ ហើយ​៕S/​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ត​ចុះ​ជួប​ជាមួយ​កម្មករនិយោជិត​ជិត​៣​ម៉ឺន​នាក់​នៅ​ខេត្តកំពង់ស្ពឺ​