សិក្ខាកាម​១២​នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​វគ្គ​សិក្សាការ​ពិសោធ​បែប​វិទ្យាសាស្ត្រ​

906
ចែករម្លែក

​គូលែន​/​សៀមរាបៈ​សិក្ខាកាម​១២​នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​វគ្គ​សិក្សាការ​ពិសោធ​បែប​វិទ្យាសាស្ត្រ​សម្រាប់​កិច្ចការ​អភិរក្ស​វគ្គ​សិក្សា​ស្តីពី​ការពិសោធ​បែប​វិទ្យាសាស្ត្រ​សម្រាប់​កិច្ច​អភិរក្ស​ដែល​បង្រៀន​ដោយ​អ្នកជំនាញ​អន្តរជាតិ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ​នៃ​ស្ថាប័ន​GIZ​។​

​លោកស្រី​បណ្ឌិត​FedericaGrifi​មកពី​ក្រុម​អភិរក្ស​ថ្ម​(SCU/GIZ)​និង​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧ​ទ្យា​អង្គរ​និង​បុរាណវិទ្យា​បង្ការ ។​វគ្គ​សិក្សា​ស្តីពី​ការពិសោធ​បែប​វិទ្យាសាស្ត្រ​សម្រាប់​កិច្ច​អភិរក្ស​នេះ បានបញ្ចប់​នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ​។

​លោកស្រី​បណ្ឌិត Federica Grifi មានប្រសាសន៍ថា វគ្គ​សិក្សា​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​មាន​រយៈពេល​១៦០​ម៉ោង​។​គោលបំណង​ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ដែលមាន​លើ​បទពិសោធន៍​ការងារ​កន្លងមក​និង​ចង់ឱ្យ​អ្នកជំនាញ​ចេះ​ស្រាវជ្រាវ​ស្វែងយល់បាន​ច្បាស់​អំពី​ដំណើរការ​នៃ​ការប្រើប្រាស់​ឧបករណ៍​ពិសោធ​ន៏ និង​ការអនុវត្ត​ន៏​ផ្ទាល់​រក​លទ្ធផល​មុននឹង​យក​វា​ទៅធ្វើ​លើ​វត្ថុ​ពិត​។​

​លោកស្រី​បាន​បញ្ជាក់ថា​បន្ថែម​ពី​នោះ​ក៏​ដើម្បីឱ្យ​អ្នកសិក្សា​ចេះ​ស្វែងយល់​បន្ថែម​អំពី​ដំណើរការ​ទំនាក់ទំនង​នៃ​ការងារ​អភិរក្ស​ថ្ម​នៅតាម​ប្រាសាទ​នានា​។​លោក​ឡុង​ណា​រី​មន្ត្រី​ជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ដែល​បាន​សិក្សា​វគ្គ​នេះ​អស់​រយៈពេល​៦​ខែ​មកហើយ បាន​ចាប់អារម្មណ៍​ថា វគ្គ​បណ្តុះបណ្ដាល​នេះ​ហាក់​ខ្លី​បន្តិច​ចំពោះ​ពេលវេលា​រៀនសូត្រ ព្រោះ​មួយអាទិត្យ​យើង​រៀន​តែមួយ​ថ្ងៃ​ទើប​តម្រូវឱ្យ​ពួកយើង​ធ្វើការ​ស្រាវជ្រាវ​ឯកសារ​ដោយ​ខ្លួនឯង​ច្រើន​។​

លោក​ក៏​រំពឹងថា​ថ្ងៃ​អនាគត​បើ​មានឱកាស​ពួកយើង​ចង់​ចូលរៀន​វគ្គ​បណ្តុះបណ្ដាល​បែបនេះ​ទៀត​ជាមួយ​អ្នកជំនាញ ពិសេស​ពួកយើង​ចង់​រៀន​ពី​ការងារ​នៅក្នុង​បន្ទប់​ពិសោធ​ន៏​ឱ្យបាន​ច្រើនជាង​នេះ​។​លោក អ៊ឹម​សុខ​រិទ្ធី​អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​បាន​លើកឡើងថា នេះ​ជា​ឱកាសល្អ​សម្រាប់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​លើ​ការងារ​ប្រចាំថ្ងៃ​និង​មាន​គោលដៅ​វែងឆ្ងាយ​លើ​វិស័យ​បេតិកភណ្ឌ​។​

​លោក​បាន​បន្តថា​ការសិក្សា​នៅទីនេះ​អាច​នឹង​ល្អ​ជាង​បរទេស​មួយចំនួន​ព្រោះ​មាន​ទាំង​មន្ទីរពិសោធន៍​និង​ការអនុវត្ត​នៅលើ​ទីតាំង​ផ្ទាល់​រួមទាំង​មាន​អ្នកជំនាញ​អន្តរជាតិ​ជាច្រើន​មក​ចែករំលែក​ចំណេះដឹង​បន្ថែម​ជា​ញឹកញាប់​។​លោក​ក៏​សូម​អរគុណ​ដល់​អ្នកស្រី​បណ្ឌិត​ដែល​បាន​ចែករំលែក​ចំណេះដឹង​ដល់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ចំណេះដឹង​បន្ថែម​ពីអ្វី​ដែល​ធ្លាប់មាន​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​ការពិសោធ​បែប​វិទ្យាសាស្ត្រ​សម្រាប់​កិច្ចការ​អភិរក្ស​កាន់តែ​ច្បាស់លាស់​៕S/

​សិក្ខាកាម​១២​នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​វគ្គ​សិក្សាការ​ពិសោធ​បែប​វិទ្យាសាស្ត្រ​


ទីតាំងផ្សាយពាណិជ្ជកម្ម