នាយករដ្ឋមន្ដ្រី​បញ្ជាអោយ​បិទ​ចោល​អង្គការAIM ដែល​បំផ្លើស​ថាម្តាយ​កម្ពុ​ជា​​​ យ​កកូន​ទៅ​លក់អោយធ្វើ​ជា​ស្រីពេស្យា​

1637
ចែករម្លែក
  • 28
    Shares

(​ភ្នំពេញ​) ៖ ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​០១ សីហា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​ជា​សាធារណៈ​ថាស​ម្តេច​​មិនអាច​ទទួលយកបាន​ទេ ចំពោះ​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​របស់​អង្គការ Agape International Missions (AIM)​តាមរយៈ​ការ​​ផ្តល់ព័័ត៌មាន​បំផ្លើស​ទៅ​ស្ថានីយ៍ទូរទស្សន៍​អាមេរិក CNN និង ABC News ដោយ​ប្រមាថ​ថា​“​ក្មេងស្រី​កម្ពុជា​ត្រូវ​ម្តាយ​លក់​ឲ្យ​បម្រើ​​ផ្លូវភេទ​”​។​


​ ​
​សម្តេច​បញ្ជាក់ថា ការប្រមាថ​មួយ​នេះ មិនអាច​អត់អោន​ឱ្យ​ទេ អង្គការ​មួយ​នេះ ត្រូវ​ចាក​ចេញពី​កម្ពុជា ។​
​ ​
​សម្តេច​តេ​ជោ​បាន​បន្ថែមថា​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​មិនអាច​ទទួល​បានទេ​ចំពោះ​ការប្រមាថ​របស់​អង្គការ​មួយ​ដែល​ដាក់​​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍ CNN និង ABC News​ផងដែរ ដែល​ប្រមាថ​ថា “​កម្ពុជា​ម្តាយ​យក​កូន​ទៅ​លក់​ធ្វើជា​ពេស្យាចា​”​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បន្តថា “…​នេះ​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​…​កាលពី​ថ្ងៃអាទិត្យ ខ្ញុំ​បញ្ជា​ក្រសួងមហាផ្ទៃ​ស៊ើបអង្កេត​រឿងនេះ ហើយ​គប្បី​គួរ​បិទ​ចោល​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​… មិនមែន​ឲ្យ​អ្នកឯង​ប្រមាថ​ជនជាតិ​ខ្ញុំ​ទេ​…”​។​
​ ​
​ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​ស្នើ​ឲ្យ​ស្ថា​ត​ទូត​អាមេរិក​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​ផងដែរ​ព្រោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​ដូច​​ប្រជាជន​ខ្មែរ​ទាំងមូល​មិនអាច​ទទួលយក​បានទេ​។​
​ ​
​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ដាក់​បញ្ជា​ទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស​ស៊ើបអង្កេត​អង្គការ​មួយ​នេះ​និង​យក​ច្បាប់​ស្តីពី​អង្គការ​​សង្គម​ស៊ីវិល​មក​អនុវត្ត ហើយ និង​បិទ​ចោល​ភ្លាមៗ ព្រោះ​ទង្វើ​បែបនេះ មិនអាច​ទទួលយក​កើត​ទេ​។​
​ ​
​សម្តេច​តេ​ជោ​បន្ថែមថា បើ​គ្រាន់តែ​យក​ខ្មែរ​ធ្វើជា​ដើមទុន ដើម្បី​ទៅ​រ៉ៃ​អង្គា​សលុយ គឺ​មិនអាច​អត់ឱន​បានទេ​។​
​ ​
​ជាមួយគ្នានេះ សម្ដេច​ក៏បាន​ឆ្លើយតប ទៅនឹង​ការផ្សាយ​នេះដែរ​ថា សារព័ត៌មាន​អាមេរិក​ខូច​ណាស់ ផ្សាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ សម​នឹងត្រូវ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ ជេរ​មិន​ខុស​មែន​៕ដោយ៖វិបុល