អ្នកផ្ទះ​លិច​ទឹក​៥៦​គ្រួសារ​នៅ​ស្រុក​បរិបូរណ៍​បានទទួល​អំណោយ​

932
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកទន្លេ​ឡើង​លិច​លំនៅស្ថាន​ត្រូវ​ជម្លៀស​មក​នៅ​ទីទួល​សុ​វត្តិភាព​ចំនួន​៥៦​គ្រួសារ​ក្នុងភូមិ​ចំនួន​២​គឺ​ភូមិ​ត្រពាំង​ពោធិ​និង​ភូមិ​កំពង់​អួរ​ក្នុង​ឃុំ​ខុន​រ៉ង​ស្រុក​បរិបូរណ៍​។​ពួគគាត់​បានទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ។​

​អំណោយ​មនុស្សធម៌​នេះ​ត្រូវ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​និង​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​រួម​នឹង​មន្ត្រី​មួយចំនួនទៀត​នាំយកទៅ​ចែកជូន​កាលី​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​

ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៥៦​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​៣០​គីឡូក្រាម មី​១​កេះ ត្រីខកំប៉ុង​១​យួរ និង​ឃី​ត​មួយកញ្ចប់​មាន​ក្រមា​១ សា​រ៉ុង​១ មុង​១ ភួយ​១ និង ថវិកា​ចំនួន​២០ ០០០​រៀល​។ ​

បន្ថែម​ពីលើ​នេះ​លោក​កែវ​ពៅ ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទ​ក្រ​​ហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ឧបត្ថម្ភ​ក្នុង​មួយ​គ្រសារ​ចំនួន​១០ ០០០​រៀល​៕S/​

​អ្នកផ្ទះ​លិច​ទឹក​៥៦​គ្រួសារ​នៅ​ស្រុក​បរិបូរណ៍​បានទទួល​អំណោយ​

ទីតាំងផ្សាយពាណិជ្ជកម្ម