​អភិបាលខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​មួយចំនួន​

920
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨ លោក​ងួន រតនៈ​អភិបាលខេត្ត លោក អភិបាលរង​ខេត្ត​មន្ត្រី​សាលាខេត្ត​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅតាម​ផ្លួ​វ​ជាតិ​លេខ​៥​។​ប្រតិបត្តិការ​នៅត្រង់ចំណុច​រង្វង់​មូល​លោកតា​ដំបងគ្រញូង​និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត​ក្នុង​ក្រុង​បាត់ដំបង​មុនពេល​បុណ្យ​ភ្ជំបិណ្ឌ​មកដល់​។​

​ក្នុង​ការចុះពង្រឹង​ច្បាប់​ចរាចរណ៍​នេះដែរ​ក៍មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេ​យ្ត​សហការ​ជាមួយ​មន្ត្រីនគរបាល​ច​រា​ចរណ៍​ខេត្ត​កងរាជអាវុធហត្ថ​ខេត្ត​និង​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ខេត្ត ជាច្រើន​នាក់​ទៀត​។​

​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​បានឱ្យដឹងថា​ជា​រៀងរាល់ឆ្នាំ​ពិសេស​មុន​ថ្ងៃ​បុណ្យជាតិ​ធំៗ​ដែល​ប្រជាពលរដ្ឋ​បាន​ឈប់សម្រាក​ពី​ការងារ​។ ជាក់ស្តែង​បុណ្យ​ភ្ជំបិណ្ឌ​នឹង​ខិតជិត​ចូលមក​ដល់ រដ្ឋបាលខេត្ត​ដែលជា​ប្រធាន​គណៈកម្មាធិការ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​តែងតែបាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​និង​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​។​

​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​កម្លាំង​អាវុធហត្ថ​ខេត្ត​យុវជន​ស្ម័គ្រ​ចិត្តកា​កា​បាទ​ក្រហម​ខេត្ត​ចុះ​ផ្សព្វផ្សាយ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដើម្បី​ក្រើនរំលឹក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​អ្នកជិះ​ម៉ូតូ​គ្រប់​ប្រភេទ​ត្រូវ​ពាក់​មួ​យក​សុ​វត្តិភាព​ជាប់​ជាប្រចាំ​ទាំង​អ្នក​ឌុប​និង​អ្នកជិះ​ពីក្រោយ​ហើយ​ត្រូវគោរព​ស្លាក​សញ្ញា​ចរាចរណ៍​នៅតាម​ដងផ្លូវ​នានា​តាម​គោលដៅ​មិនត្រូវ​បើក​ក្នុង​ល្បឿន​លឿន​ហួសកំណត់​ឡើយ​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​ឲ្យ​បាន​គ្រប់គ្នា​ហើយ​បើក​ក្នុង​ល្បឿន​តាមច្បាប់​កំណត់​ហាម​បើ​ជែង​គ្នា​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ជាពិសេស​ពេល​ស្រវឹងស្រា​មិនត្រូវ​បើកបរ​ទេ​។

លោក​អភិបាលខេត្ត​បាន​បន្តថា​នៅ​ព្រឹក​នេះ​មន្ត្រី​ជំនាញ​បាន​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្បាស់​ពី​ច្បាប់​ផាកពិន័យ​នៅនឹងកន្លែង​ហើយ​បាន​បំពាក់​មួយ​សុ​វត្តិភាព​ជូន​ពួកគាត់​ម្នាក់​មួយ​និង​សៀវភៅ​ច្បាប់​ចរាចរណ៍​និង​លិខិត​ណែនាំ​អំពី​ច្បាប់​មួយចំនួនទៀត​៕S/

​អភិបាលខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​មួយចំនួន​

ទីតាំងផ្សាយពាណិជ្ជកម្ម