​អាជ្ញាធរខេត្ត​អនុញ្ញាត​ឱ្យអង្គការ​កុមារ​មេគង្គ​កម្ពុជា​បារាំង​ចូលជួប​សម្តែង​ការគួរសម​

1662
ចែករម្លែក

​ដោយៈ​គ្រញូង​បាត់ដំបងៈ​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៨ បាន​អនុ​ញ្ញា​តុ​ឲ្យ​លោក Martin Charles Maindiaux នាយក​អង្គការ​កុមារ​មេគង្គ​កម្ពុជា​(​បារាំង​) និង​លោក​ស៊ិន​ស៊ីថា​នាយក​អង្គការ​សមាគម​សាមគ្គីភាព​បារាំង​បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​។

ជំនួប​នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង​ដើម្បី​ពិគ្រោះ​យោបល់​និង​ពិភាក្សា​ការងារ​។​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ការងារ​នេះដែរ​មាន​លោក​អភិបាលរង​ខេត្ត​នាយករង​រដ្ឋបាលខេត្ត​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ចូលរួម​ផងដែរ​។​

​លោក Martin Charles Maindiaux នាយក​អង្គការ​កុមារ​មេគង្គ​កម្ពុជា​(​បារាំង​) និង​លោក ស៊ិន ស៊ីថា នាយក​អង្គការ​សមាគម​សាមគ្គីភាព​បារាំង​បាន​ជម្រាបជូន​លោក​អភិបាលខេត្ត​ពី​គោលបំណង​ដែល​នឹង​ត្រូវធ្វើ​សមាហរណកម្ម​ផ្ទេរ​ផ្ទូរ​វាង​អង្គការ​សមាគម​សាមគ្គីភាព​បារាំង​ជូនទៅ​អង្គការ​កុមារ​មេគង្គ​កម្ពុជា​(​បារាំង​)​គ្រប់គ្រង​បន្ត​វិញ​ដោយ​ឲ្យ​ឯកឧត្តម​ជួយ​បង្កលក្ខណៈ​សម្របសម្រួល​ទៅតាម​នីតិវិធី​រដ្ឋបាល​ក្នុងនាម​ជា​អាជ្ញាធរខេត្ត​បាត់ដំបង​។​

នៅក្នុង​ឱកាស​នោះដែរ លោក Martin Charles Maindiaux ក៏បាន​រៀបរាប​ជូន​លោក​អភិបាលខេត្ត​ថា អង្គការ​របស់លោក​បាន​ធ្វើ​សកម្មភាព​លើ​វិស័យ​អបរំ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤​មកទល់​បច្ចុប្បន្ន​និង​ជា​ដៃគូរ​អភិវឌ្ឍ​ជាមួយ​រាជរដ្ឋាភិបាល​ហើយ​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​បានជា​ច្រើន​រយ​នាក់​តាំងពីក្មេង​រហូតដល់​បានបញ្ចប់​ថ្នាក់​វេជ្ជៈបណ្ឌិត​វិស្វករ​មេធាវី​និង​ជំនាញ​ផ្សេងៗ​ទៀត​និង​បាន​កសាង​សមិទ្ធិផល​បាន​មួយចំនួន​ផងដែរ​។​

​លោក​ងួន​រតនៈ​បាន​ឆ្លើយតប​តាម​សំណូមពរ​របស់​អង្គការ​ទាំង​២​ថា​អង្គ​ការដែល​ត្រូវ​បានបញ្ចប់​ត្រូវធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ទ្រព្យសម្បត្តិ​ព្រមទាំង​បុគ្គលិក​របស់​អង្គការ​ទាំងអស់​ដែល​ត្រូវ​ផ្ទេរ​ជូន​អង្គការ​ថ្មី​ដែល​ត្រូវ​ទទួល​យកមក​គ្រប់គ្រង​និង​ធ្វើ​របាយការណ៍​ជាក់លាក់​ផ្ញើមក​រដ្ឋបាលខេត្ត​និង​ផ្ញើ​ទៅ​ថ្នាក់លើ​ពាក់ព័ន្ធ ដោយ​ផ្អែក​ទៅតាម​ច្បាប់​ស្តីពី​ការចុះបញ្ជី​អង្គការ​សមាគម​ក្នុង​ព្រះរាជា​ណា​
​ចក្រ​កម្ពុជា​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក​អង្គការ​ទាំងពីរ​ដែល​បានធ្វើ​សកម្មភាព​របស់ខ្លួន​លើ​វិស័យ​អប់រំ ព្រមទាំង​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​មានការ​រីកចំរើន​ក​ន្ល​ង​មក និង​សូម​បន្ត​ជួយ​អភិវឌ្ឍ​នៅ​ខេត្តបាត់ដំបង​បន្ថែមទៀត​ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ផងដែរ​៕S/

​អាជ្ញាធរខេត្ត​អនុញ្ញាត​ឱ្យអង្គការ​កុមារ​មេគង្គ​កម្ពុជា​បារាំង​ចូលជួប​សម្តែង​ការគួរសម​

ទីតាំងផ្សាយពាណិជ្ជកម្ម