ឆា​ស្ពៃក្ដោប​សាច់​បី​ជាន់​

3512
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក​បី​ជាន់ ៣​ខាំ​
– ស្ពៃក្ដោប ៤​ខាំ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ខ្ទឹមស ៥​កំពឹស​
– បង្គា​ក្រៀម ២​ខាំ​

+ វិធី​ធ្វើ​
– ហាន់សាច់​បី​ជាន់​ជា​បន្ទះៗ ចិញ្ច្រាំ​ខ្ទឹមស ហាន់​ស្ពៃក្ដោប
– ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​បន្តិច រួច​ដាក់​សាច់ជ្រូក​បី​ជាន់​ចូល​ឆា​ត្រឡប់​ចុះឡើង​១​ទៅ​២​នាទី សឹម​ដាក់​ខ្ទឹមស ចូល​ឆា​ឲ្យ​ឈ្ងុយ​ខ្ទឹម ទើប​ដាក់​ស្ពៃក្ដោប​ចូល​តាម​ក្រោយ ឆា​ត្រឡប់​វា​ចុះឡើង ឲ្យ​ទន់​បន្លែ សឹម​ដាក់​ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និង​បន្ថែម​ទឹក​បន្តិច​ឆា​វា​ឲ្យ​ឆ្អិន​សាច់ ចាំ​ដាក់​បង្គា​ក្រៀម​តាម​ក្រោយ ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ