រថភ្លើង​នៅ​ស្រីលង្កា បុក​ដំរី​៣​ក្បាល​ងាប់ ដោយ​បណ្តាលឱ្យ​រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវ

809
ចែករម្លែក

ប៉ូលិសបាននិយាយថារថភ្លើងដឹកប្រេងមួយខ្សែនៅប្រទេសស្រីលង្កាភាគខាងកើតបានបុកងាប់កូនដំរី២ក្បាលនិងមេដំរីផើមមួយក្បាល កាលពីថ្ងៃអង្គារ ដែលជាការងាប់សត្វដំរីបែបនេះជាលើកទី២ក្នុងមួយខែមកនេះ។

ដំរី៣ក្បាលនេះ បានកំពុងដើរឆ្លងផ្លូវរថភ្លើងនៅតំបន់ព្រៃមួយនៅជិតទីក្រុងHabarana នៅពេលពួកវាត្រូវបានរថភ្លើងបុក។

ប៉ូលិសបាននិយាយថា រថភ្លើងនេះ បានធ្លាក់ចេញពីផ្លូវ ហើយធុងប្រេងមួយចំនួន បានចាប់ផ្តើមហូរប្រេងចេញប៉ុន្តែ​ មិនបង្កឱ្យមានការឆាបឆេះអ្វីទេ។

ក្រុមអាជ្ញាធរអយស្ម័យយាន បានកំពុងធ្វើការស៊ើបអង្កេតថាតើអ្នកបើរថភ្លើងនេះ បានគោរពតាមបទបញ្ជាណែនាំឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលបើកកាន់តំបន់ព្រៃ ដែលមានសត្វដំរីឆ្លងកាត់ច្រើននោះដែរឬទេ។

ហេតុការណ៍នេះ បានកើតឡើង ៣សប្តាហ៍បន្ទាប់ពីដំរី៧ក្បាលលង់ទឹកងាប់នៅតំបន់ព្រៃនោះផងដែរ។

ប្រទេសស្រីលង្កា មានសត្វដំរីព្រៃ ប្រហែល៧.៥០០ក្បាល ៕ដោយ:សុខា/SN