អភិវឌ្ឍ​ន៏​ជនបទ​រាជធានី​ភ្នំពេញ​៩​ខែ​ជួសជុល និង​កែលម្អរ​ផ្លូវ​បាន​១៥​ខ្សែ​, ពិសេស​ខណ្ឌ​នៅ​ជាយក្រុង​

1141
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ​គឺ​ក្រោយពី​ទទួលបាន​គម្រោង​ពី​ក្រសួង មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​រាជធានី​ភ្នំពេញ បានធ្វើ​ការជួសជុល និង​កែលម្អរ​ផ្លូវ​ខូច នៅតាម​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ឡើងវិញ​បាន​ចំនួន​១៥​ខ្សែ ដែលមាន​ប្រវែង​៤៦៣៨០ ម៉ែត្រ ដើម្បី ចូលរួម​កសាង និង​អភិវឌ្ឍ​ន៏​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កាន់តែ​ភាពល្អ​ប្រសើរឡើង ។​
​ពាក់ព័ន្ធ​ការងារ​នេះ​លោក គឹម វិបុល ប្រធាន​មន្ទីរ អភិវឌ្ឍ​ន៏​ជនបទ​រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ថ្ងៃទី ១៨ កញ្ញា​នេះ ថា ុ​៖​សម្រាប់​គម្រោង​ផែនការ​រួម ក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ អភិវឌ្ឍ​ន៏​ជនបទ​រាជធានី​ភ្នំពេញ​ទទួលបាន​ពី​ក្រសួង លើ​ការងារ​ជួសជុល និង​កែម​លម្អរ​ផ្លូវ​ខូច ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន​១៥​ខ្សែ​។
​លោក​ប្រធាន​មន្ទីរ​បន្តថា​៖ ក្នុងចំណោម​ផ្លូវ​ទាំង​១៥​ខ្សែ​នេះ មាន​៤​ខ្សែ ស្ថិតនៅ​ខណ្ឌ​ពោធិ​សែន​ជ័ន និង​ខណ្ឌ​ព្រែក​ព្នៅ ដែលមាន​ប្រវែង​១៤.៨៦០​ម៉ែត្រ​។ ចំណែក​១០​ទៀត ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ​នេះដែរ ដែលមាន​ប្រវែង ៣​ម៉ឺន​ម៉ែត្រ និង​១​ខ្សែ​ទៀត ជា​ផ្លូវ​ជួសជុល​បន្ទាន់ ស្ថិតនៅក្នុង​ខណ្ឌដង្កោ មាន​ប្រវែង​១៥២០ ម៉ែត្រ ដែល​ផ្លូវ​ទាំងអស់នេះ សុទ្ធសឹង​ជា​ផ្លូវដី​ក្រាល​គ្រួស​ក្រហម​។ លោក បាន​បន្ថែមថា បច្ចុប្បន្ន ផ្លូវដី​គ្រួស​ក្រហម​ទាំងអស់នេះ មន្ទីរ ធ្វើការ​ថែទាំ​ជា​លក្ខណៈ​ខួប និង​លក្ខណៈ​ប្រចាំ លើផ្លូវ​លំ ដែល​ក្រសួង​បានសំរេច​ឲ្យ​ធ្វើការ​ថែទាំ​។​
លោក ប្រធាន​មន្ទីរ បានបញ្ជាក់​ទៀតថា​៖ ក្រៅពី​គម្រោង​ជួសជុល និង​កែលម្អរ​ផ្លូវ​ខូច ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​ក្រសួង​អភិវឌ្ឍ​ន៏​ផ្តល់​ឲ្យ​នេះ មន្ទីរ អភិវឌ្ឍ​ន៏​ជនបទ​រាជធានី ក៏បាន​ទទួល ការអនុវត្ត​នូវ​គម្រោង​ជួសជុល​អណ្តូងទឹក ការងារ​ទឹកស្អាត និង​បង្គន់​អនាម័យ ពី​ក្រសួង​បន្ថែមទៀត ដើម្បី ធ្វើយ៉ាងណា ចូលរួមចំណែក​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​
ជាមួយគ្នានេះដែរ​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ដែរថា​៖ អនុវត្តតាម​ការដឹក​នាំ​របស់​ក្រសួង អភិវឌ្ឍ​ន៏​ជនបទ និង​ការណែនាំ​ពី​អភិបាល​រាជធានី មន្ទីរ បាន​ចូលរួមចំណែក ពី​ផ្នែក​គ្រប់ភាគី​ពាក់ព័ន្ធ សប្បុរសជន អង្គការ​ជាតិ និង​អន្តរជាតិ​នានា ក្នុង​ជំហរ​រឹងមាំ ដើម្បី រួមចំណែក​អភិវឌ្ឍ​ន៏ រាជធានី​ភ្នំពេញ​ឲ្យ​មានការ​រីកចំរើន​បន្ត​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម